រថយន្តមួយគ្រឿងបានរយែរថយក្រោយមិនប្រយ័ត្ន ទៅកៀរលោកតាម្នាក់បណ្ដាលឲ្យរងរបួស…..

ខេត្តត្បូងឃ្មុំ ៖ កាលពីម្សិលមិញថ្ងៃសៅរ៍ទី២០ ខែ កក្កដា ឆ្នាំ២០១៩ វេលាម៉ោង១០និង ២០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ ១២២-១២៣ ត្រង់ចំនុចមុខផ្ទះឈ្មោះ ឆ វី ភេទស្រី ស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រវាងរថយន្តនិងមនុស្ស ។


បង្កហេតុដោយរថយន្តម៉ាកសាំងយ៉ុង ពណ៌បៃតងចាស់ ពាក់ផ្លាកលេខកំពង់ស្ពឺ 2A-9727 បានរយែរថយក្រោយទៅកៀរអ្នករងគ្រោះឈ្មោះប៊ុន ប៉ាន់ ភេទ ប្រុស អាយុ៨២ឆ្នាំជាតិខ្មែរ នៅភូមិទន្លេ បិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូង ឃ្មុំ (របួសធ្ងន់) ក្នុងខណៈពេលកំពុងអង្គុយលាងអេតចាយនៅថ្លុកទឹកក្បែរផ្លូវ។ ក្រោយពេលកើតហេតុម្ចាស់រថយន្តបានលើកអ្នករងគ្រោះដាក់លើរថយន្តយកទៅមន្ទីពេទ្យខេត្តកំពង់ចាម ហើយបើករថយន្តគេចខ្លួនបាត់។


%d bloggers like this: