អនុវត្តតាមវិធីនេះនឹងធ្វើឲ្យស្បែកមុខសទន់រលោងយ៉ាងងាយស្រួលធម្មជាតិ ១០០%

ផ្លែចេកគឺជាផ្លែឈើមួយប្រភេទដែលពេញនិយមនិងមានអត្ថប្រយោជន៍ច្រើនក្នុងការថែរក្សាស្បែកជួយឲ្យស្បែកកាន់តែស្រស់ស្អាតតាមបែបធម្មជាតិ។
វាមានផ្ទុកនូវសារធាតុប្រឆាំងនឹងបាកតេរីដែលជួយក្នុងព្យាបាលមុននិងជម្រះជាតិកខ្វក់នៅលើស្បែក។ជំនួសការចំណាយថវិកាច្រើនដើម្បីទិញផលិតផលថ្លៃៗអ្នកអាចងាកមកប្រើផ្លែចេកសម្រាប់ការថែរក្សាស្បែកវិញល្អជាង ព្រោះវាងាយស្រួល ចំណាយពេលនឹងថវិកាតិចតួចតែមានប្រសិទ្ធភាពពិតៗ។

ធាតុផ្សំ៖
១/២ នៃផ្លែចេក

រមៀត (មើមឬម្សៅក៏បាន)

ទឹកឃ្មុំ១ស្លាបព្រាកាហ្វេ

ទឹកក្រូចឆ្មារ១ស្លាបព្រាកាហ្វេ

វិធីធ្វើ ៖ រៀបចំការធ្វើម៉ាស អ្នកត្រូវការ ១/២ នៃផ្លែចេក។ បកសម្បកវាចេញកាត់ជាចំណិតតូចៗ​រួចកិនឲ្យម៉ត់។ ជាបន្ត អ្នកត្រូវការរមៀត ប្រសិនបើគ្មានរមៀតទាំងមើម អាចប្រើម្សៅរមៀតក៏បាន កាត់វាជាចំណិតតូចៗរួចដំឲ្យមត់។ បន្ទាប់មក ដាក់ចូលចានរួចបន្ថែមចេកដែលបានកិនម៉ត់រួចហើយនោះ២ស្លាបព្រាកាហ្វេ ថែមទឹកឃ្មុំ១ស្លាបព្រាកាហ្វេនិងទឹកក្រូចឆ្មារ១ស្លាបព្រាកាហ្វេទៀត ចុងក្រោយថែមម្សៅរមៀតចូល ហើយលាយឲ្យសប់ជាល្បាយមួយ ។ មុនពេលលាបម៉ាសគួរលាងសម្អាតមុខឲ្យជ្រះសិន ពេលនេះប្រើជួកដើម្បីលាបម៉ាសឬប្រើដៃក៏បាន។

%d bloggers like this: