មួយទៀតហើយបងប្អូន! ករណីគ្រោះថ្នាក់ចរាចរណ៏រថយន្ត២គ្រឿងបុកប៉ះគ្នា បណ្តាលឲ្យរថយន្តម៉ាក HiNOរងការខូចខាតផ្នែកខាងមុខ និងមួយទៀតបើករត់គេចទៅបាត់…

ស្រុកព្រៃនប់-វេលាម៉ោង ១០.២០នាទីព្រឹក ថ្ងៃទី២១.០៧.២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៨,១៦៩ ស្ថិតក្នុង ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៏រថយន្ត២គ្រឿងបុកប៉ះគ្នា ។

រថយន្ត ម៉ាក HiNOពាក់ផ្លាកលេខភ្នំពេញ 3E -7907 មានទិសដៅពីព្រះសីហនុឆ្ពោះទៅភ្នំពេញ រងការខូចខាតផ្នែកខាងមុខ បើកបរដោយ ឈ្មោះ គង់ ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំរស់នៅស្រុកអង្គស្នួលខេត្តកណ្តាល និងរថយន្ត១គ្រឿងទៀតមិនស្គាល់ម៉ាកក្រោយកើតហេតុបានបើករត់គេចទៅបាត់។ បើតាមសមត្ថកិច្ចបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសទេ ៕

%d bloggers like this: