Updated: ស្គាល់អត្តសញ្ញាណ សាកសពបុរសម្នាក់ដេកស្លាប់នៅមុខឡាន នៅខេត្តព្រះសីហនុហើយ….

មន្រ្តីក្រសួងមហាផៃ្ទ សក្ក័៤ ឈ្មោះ ហេង សៅគីរី ហៅ ពៅស្វា ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ស្លាប់ជាមួយដៃកាន់កាំភ្លើង។ ប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចកងរាជអាវុធហត្ថ និងនគរបាលស្រុកស្ទឹងហាវ បន្ទាប់ពីប្រទៈឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅមុខឡាន នៅវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១៩ ដោយដៃមានកាន់កាំភ្លើងខ្លី និងមានស្លាកស្នាមដោយគ្រាប់កាំភ្លើងត្រង់ក្បាល។

សាកសពបុរសនេះ មិនទាន់ដឹងថាស្លាប់ដោយសារមូលហេតុធ្វើអត្តឃាត ឬអំពើឃាតកម្មអីនៅឡើយទេ ខណៈសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទឹងហាវ និងនគរបាលកំពុងសហការចុះមកការពារទីតាំង ដើម្បីអោយខាងជំនាញខាងកោសលវិច្ច័យធ្វើការត្រួតពិនិត្យរកពីមូលហេតុនៃការស្លាប់នេះ។ សមត្ថកិច្ចបានទទួលព័ត៍មានពីប្រជាពលរដ្ឋម្នាក់ឈ្មោះ សុិម ប៊ុនធី ខណៈគាត់ប្រទះឃើញសាកសពបុរសម្នាក់ក្នុងដៃកាន់ដោយអាវុធខ្លី ស្ថិតនៅនៅចំណុច ភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដេកស្លាប់នៅមុខឡានឡិចសុីសពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AB-8029៕

 

 

%d bloggers like this: