ចាប់បានជនជាតិ​ចិន​ ១៨​ នាក់​ តៃវ៉ាន់​ ១២នាក់​ លាក់ខ្លួន​ក្នុងទីតាំងដា​ច់ស្រយាល​មួយ….(មានរូបភាពជាច្រើន)

កំពង់ស្ពឺ​ ÷ កងកម្លាំង​នគរបាល​នៃស្នងការដ្ឋានន​គរបាលខេត្ដកំពង់ស្ពឺ​ ដឹកនាំ​ដោយ​លោក​ ខៃ​ សម្ជស្ស​ ព្រះរាជ​អាជ្ញា​រង​ អយ្យការ​អម​សាលាដំបូ​ង​ខេត្ត​កំពង់ស្ពឺ​ និងមានការចូលរួម​ពីលោក​ ​ឧត្ដម​សេនីយ៍​ត្រី​ ញ៉ែម​ សៅ​ ស្នងការ​រង​ខេត្ត​ លោកឈឺ​ន​ ​សុធន​ អភិបាល​ស្រុក​បរសេដ្ឋ​ កងកម្លាំង​ន​គ​របាល​ជំនាញ​ពាក់ព័ន្ធ​ បានប្រតិបត្ដិការ​ជា​ក់ស្តែ​ង​នៅទី​តាំ​ង​ដីចំការស្វាយមួយកន្លែង​ ស្ដិតនៅ​ក្នុង​ភូមិ​ចា​ ឃុំស្វាយចចឹប​ ស្រុក​បរសេដ្ឋ​ ខេ​ត្ត​កំពង់​ស្ពឺ​។




ក្នុង​ប្រតិបត្តិការ​ជាក់ស្តែង​វេលាម៉ោង​៩.៣០នាទី​ នាថ្ងៃ​ទី១៧​ ខែកក្កដា​ ឆ្នាំ​២០១៩​ កម្លាំង​នគរបាល​ បានចូលឆែកឆេរទីតាំងដីចំការស្វាយ(ឃ្លាំង​​ប្រក់សង្ក័សីទំហំ​ ៤០​ គុណ​ ១០០​ ម៉ែត្រ​ រកឃើញ​មនុ​ស្ស​ ជនជាតិ​ ចិន​ ១៨នាក់​ សញ្ជាតិ​ តៃវ៉ាន់​ ១២នាក់​ សម្ភារៈ​ឧបករណ៍​បច្ចេកទេស​គ្រឿងបំពាក់Wifi កាមេរ៉ា​សុវត្ថិភាព​ជុំវិញ​ទីតាំង​ ម៉ាស៊ីន​កុំព្យូទ័រ​ ០៦​គ្រឿង​ ម៉ាស៊ីន​ភ្ជាប់​ដុំWifi ៤គ្រឿង​ ទូរស័ព្ទ​ចល័​ត​ដាក់លេីតុ​ខ្សែ​ ៣៣គ្រឿង​ ទូរស័ព្ទ​ដៃប្រភេទចំរុះ​ ៣៣គ្រឿង​ អាយផេត​ ៤គ្រឿង​ ម៉ាស៊ីន​សឺវឺ​ មួយឈុត​ អង់តែន​ទាញសេវាទូរស័ព្ទ​ ឡាំងក្រដា​សបិតស្នោរ​ការពារសម្លេងរំខានដាក់លេីតុ​ ចំនួន​២០​ ម៉ាស៊ីន​ភ្លើង​កំលាំង​ 150LS​ ០២គ្រឿង​ ឯក​សារ​ភស្តុតាង​ភាសាចិន​ មានរូបថត​ជនជាតិ​ចិន​ ឯកសារ​ផ្ទេរប្រាក់តាមធនាគារ​ ឯកសារភស្ដុតាង​រួមផ្សំមួយចំនួនជាច្រេីនទៀត​។ដោយមា​ន​គោ​ល​ការណ៍ដ៏ខ្ពង់ខ្ពស់ពី​ សម្ដេច​ក្រឡាហោម​ ឯកឧត្ដ​ម​ នាយឧត្ដមសេនីយ៍​សន្ដិបណ្ឌិត​ អគ្គស្នងការនគ​រ​បាលជាតិ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ អគ្គស្នងការរងនគរ​បាលជាតិ​ ទទួល​ផែនសន្ដិសុខ​ និងមានកិច្ចសហការពីនគរបាលចិន​ ជនជាតិ​ចិន​ទាំង​១៨នាក់​ បានសំរេចបញ្ជូនខ្លួនរួមជាមួយវត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​ឆបោក​ជំរិត​ទារ​ប្រាក់​តាមប្រព័ន្ធ​បច្ចេកវិទ្យា​VOIP​ ទៅអគ្គស្នងការដ្ឋាននគរ​បា​ល​ជាតិ​ ដេីម្បី​ដំណេីរការចាត់ការតាមនីតិវិធី​បន្ដជាមួ​យភាគីនគរបាលនៃសាធារណរដ្ឋប្រជា​មានិ​តចិន​។




តាមការបញ្ជាក់ពី​អោយដឹង​ពីឧត្ដមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ និងសមត្ថកិច្ចមូលដ្ឋាន​ថាដីចំការស្វាយគឺជាកម្មសិទ្ធរបស់លោក​ ហេ​ ជីវ​ អេង​ មុខរបរ​ជាមេធាវី​ បានជួលទៅអោយឈ្មោះ​រ័ត្ន​ ពិន្ទ​ (ជាតំណាងឈរឈ្មោះអោយបុគ្គលម្នាក់​ទៀ​តមិនស្គាល់ឈ្មោះ)​ក្នុងតម្លៃ​ ២២០០០ដុល្លារ​អាមេរិក​។​
បច្ចុប្បន្ន​ជំនាញ​ខេត្ត​ស្នេីសុំ​កិច្ចចង្អុលកា​​រក្នុងការដឹកនាំស្រាវជ្រាវរកអ្នកពាក់ព័ន្ធនិងករ​ណីដែលផ្ដល់ទីតាំងអោយជនជាតិប្រព្រឹត្ដបទ​ល្មេីសនៅ​ចំណុចខាងលេី​ ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់​ជាធរមាន​៕​ (ប្រភព​ ព្រះច័ន្ទ​)









%d bloggers like this: