(មានវីដេអូ) ជួយស៊ែរបន្តផង! បងប្រុសម្នាក់ប្រកាសស្វែករកគ្រូពេទ្យ ស្ម័គ្រចិត្ត ដើម្បីជួយក្មេងសាលាដូងដែលកើតជំងឺគ្រុនឈាមឆ្លងបន្តបន្ទាប់ ដល់កំរិតទប់លែងចង់ជាប់ហើយ…

ប្រិយមិត្តមួយចំនួនបានស្គាល់គាត់ហើយ លោក អ៊ុក វណ្ណដេបានធ្វើអោយ តាមរយះការសាងសង់ សាលាមួយកន្លែងពីសំរាម ដែលបានជួយកុមារជាច្រើនអោយរៀនដោយមិនគិតថ្លៃ ដែលមានឈ្មោះថា សាលាដូង ដែលស្ថិតនៅក្នុងឧទ្យានជាតិគិរីរម្យ ។ ដោយឡែក ដោយសារតែបច្ចុប្បន្ន ជំងឺគ្រុមឈាមមានការផ្ទុះឡើងយ៉ាងខ្លាំងក្លា បានបណ្តាលអោយមនុស្សម្នារជាច្រើន មិនថាក្មេងឬចាស់នោះទេ សុទ្ធតែអាចកើតបានទាំងអស់ ។





ដោយហេតុនេះ មានគណនីមួយឈ្មោះ Ouk Van Day បានបង្ហោះស្វែងរកគ្រូពេទ្យស្មគ្រចិត្តដើម្បីជួយដល់ក្មេងៗនៅក្នុងសាលាដូង ដោយសារតែកើតជំងឺនេះជាបន្តបន្ទាប់រហូតទប់លែងឈ្នះហើយ។ បើតាមគណនីខាងលើបានបង្ហោះថា៖ “ជាង១០ថ្ងៃនេះក្មេងសាលាដូងមិនតិចជាង 10នាក់ទេកើតជំង្ងឺគ្រុនឈាម ឆ្លងបន្តបន្ទាប់ ដល់កំរិតទប់លែងចង់ជាប់ហើយ! តើមានពេទ្យស្មត្រ័អាចមកនៅសាលាដូងមួយរយះបានទេ?” ៕






ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

%d bloggers like this: