រន្ធត់ណាស់! ប្រហែលខឹងគេសាងសង់រោងនៅលើផ្លូវសាធារណៈហើយ បានបើកឡានបំបុកភ្ញៀវភ័យរត់ជាន់ជើងគ្នា…(មានវីដេអូស្ដែងៗ)

សាហាវណាស់!!! ប្រហែលខឹងសាងសង់រោងនៅលើផ្លូវសាធារណៈ បើកឡានបំបុកភ្ញៀវភ័យរត់ជាន់ជើងគ្នា…(មានវិដេអូ)
យើងបានដឹងហើយថា នៅតាមជនបទភាគច្រើន តែងតែដំឡើងរោង សម្រាប់រៀបចំពិធិបុណ្យនានា ដែលមានដូចជា ឡើងផ្ទះ ខួបកំណើត និងរៀបអាពាពិពាណ៍ជាដើម…ភាគច្រើនតែងតែសង់នៅនឹងលើផ្លូវតែម្ដង ។ ក្រលេកមកមើលវីដេអូមួយនេះវិញ ពិតជាស្រៀវជំនួសនេះ…

បើយោងតាមប្រភព គណនីហ៊្វេកបុកមួយឈ្មោះថា Dara Bokator បានធ្វើការបង្ហោះវិដេអូដ៏រន្ធត់មួយដោយ បើកឡានបំបុករោងដែលសាងសង់នៅលើផ្លូវសាធារណៈ ធ្វើអោយភ្ញៀវចូលរួមកម្មវិធី ភ័យបុកពោះរត់ជាន់ជើងគ្នា ដោយគណនីខាងលើបានភ្ចាប់សារមួយថា៖ « លទ្ធផលមិនធ្វេីតាមការណែរនាំរបស់សាលាក្រុង! » ។ គួរបញ្ចាក់ផងដែរថា គណនីខាងលើពុំបានបញ្ចាក់ពីទីតាំងឡើយ ៕ ចុះប្រិយមិត្តអ្នកតាមដានបណ្តាញទំនាក់ទំនងសង្គមគិតយ៉ាងម៉េចដែរ ….

ប្រសិនចង់ជ្រាបកាន់តែច្បាស់សុំទស្សនាវីដេអូនៅខាងក្រោម៖

%d bloggers like this: