អាណិតលោកយាយណាស់! បើអ្នកណាជួប ជួយទិញគាត់ផង លោកយាយអាយុ៨៤ឆ្នាំទៅហើយ នៅដើរលក់សណ្តែកដី ទាំងខ្លួនឈឺទៀត ព្រោះគ្មានលុយសម្រាប់…(មានវីដេអូ)

កាលពីពេលថ្មីៗនេះ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៩ គេប្រទះឃើញលោកយាយលក់សណ្តែកដីម្នាក់ ពិតជារំជួលចិត្តអាណិតលោកយាយណាស់គាត់មានអាយុដល់ទៅ ៨៤ឆ្នាំ ទៅហើយ នៅដើរលក់ទៀត គឺលោកយាយដើរលក់ទាំងខ្លួនឈឺ ព្រោះអត់លុយព្យាបាលជំងឺ។

នេះបើតាមម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ តាំង គីមឡេង បានបង្ហោះវីដេអូនៅលើបណ្តាញសង្គម ហើយគាត់ក៏បានបញ្ជាក់បន្ថែមទៀតថា៖“បាត់លោកយាយយូរ អត់សូវឃេីញ…លោកយាយថា ឈឺអត់បានមកលក់ ហេីយលោកយាយថា ស៊ូមកលក់ទាំងឈឺ ព្រោះអត់លុយព្យាបាលជំងឺ…

ខ្ញុំឃេីញសណ្តែកដីលោកយាយនៅសល់ច្រេីន ខ្ញុំក៏ជួយទិញលោកយាយទាំងអស់ ដោយក្នុងមួយកំប៉ុង តែ២៥០០៛ សរុប២០កំប៉ុង ខ្ញុំជូនលោកយាយសរុប ១០មុឺនរៀល បន្ថែមដេីម្បីលោកយាយ បានមេីលថែសុខភាព។

សូមទស្សនាវីដេអូនៅខាងក្រោម៖

%d bloggers like this: