អ្នកកាសែត២រូប គ្រាន់តែទៅយកព័ត៌មានផ្សាយសោះបែរជាត្រូវកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួន តើមានអាថ៌កំបាំងអ្វីនៅពីក្រោយរឿងក្រុមហ៊ុនចិន ដាក់កុងត្រូលបិទផ្លូវមួយនេះ……

ព្រះសីហនុ៖ ករណីចាប់ខ្លួនលោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ និងលោក កែវ រតនា ចាងហ្វាងកាសែត ធី អិន រួមទាំងមនុស្ស៥នាក់ទៀត ដោយកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ក្រោមបញ្ជាលោកឧត្តមសេនីយ៏ត្រី ហេង ប៊ុនទី ដែលជាមេបញ្ជាការ បានឃាត់ខ្លួនយកទៅសាក់សួរអាចនិងត្រូវឃុំខ្លួន ក្រោមសង្ស័យថា ពាក់ព័ន្ធបញ្ហាដីធ្លីថ្មីៗនេះ ស្ថិតនៅខេត្តព្រះសីហនុ។

តាមប្រភពបានទម្លាយថា មូលហេតុដែលលោកឧត្តមសេនីយ៏ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជាអោយចាប់ខ្លួន លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ និងលោក កែវ រតនា ចាងហ្វាងកាសែត ធី អិន រួមទាំងមនុស្ស៥នាក់ទៀត គឺដោយសារអ្នកដែលត្រូវឃាត់ខ្លួនទាំងនេះបានចូលទៅក្នុងដីដែលក្រុមហ៊ុនចិនដាក់បារ៉ាស់កុងត្រូល បិទផ្លូវមិនអោយអ្នកផ្សេងដែលមានដីនៅទីនោះចេញចូលបានដូចពេលមុន។

លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ និងលោក កែវ រតនា ចាងហ្វាងកាសែត ធី អិន រួមទាំងមនុស្ស៥នាក់ទៀត ត្រូវបានមន្ដ្រីអាវុធហត្ថបាននិងកំពុងសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីមានវិធានការបន្ដទៀត ក្រោមការសង្ស័យថា ពាក់ព័ន្ធទៅនឹងបទល្មើសហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត។ប៉ុន្តែសម្រាប់អ្នកកាសែត និងមហាជន ជាច្រើនបានបញ្ចេញមតិថា ទង្វើខាងលើគឺការបំបិទសិទ្ធិសេរីភាពអ្នកកាសែត ក្នុងបំណង់ការពារផលប្រយោជន៏ចិន ធ្វើបាបអ្នកកាសែតខ្មែរ ដែលមានវិជ្ជាជីវះទៅវិញ។

មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកមួយថា លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ និងលោក កែវ រតនា ចាងហ្វាងកាសែត ធី អិន រួមទាំងមនុស្ស៥នាក់ទៀត ត្រូវបានឃាត់ខ្លួនយកទៅសួរនាំ ជាបន្ដបន្ទាប់ ដោយ៥នាក់ដំបូង ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១០៖៥៥នាទីព្រឹកម្សិលមិញ ហើយឈានទៅដល់ការឃាត់ខ្លួន មនុស្ស២នាក់ទៀត ជាអ្នកសារព័ត៌មាន នៅវេលាម៉ោង១២៖១៥នាទី រសៀលថ្ងៃដដៃលនេះ។

មេបញ្ជាការអាវុធហត្ថ បានបញ្ជាក់ថា អ្នកដែលចាប់ខ្លួនរួមមាន៖ លោក ហ៊ុន សុខា អាយុ៤៦ឆ្នាំ មុខរបរប្រធានក្លឹបអ្នកកាសែតឯករាជ្យ ទីលំនៅបច្ចុប្បន្នភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក កែវ រតនា អាយុ៣៣ឆ្នាំ មុខរបរចាងហ្វាងកាសែត ធី អិន ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៨ ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ។

ចំណែកមនុស្ស០៥នាក់ដែលត្រូវឃាតខ្លួនរួមមាន ស្រី្តឈ្មោះ ហង្ស ចិន្ដា អាយុ៥២ឆ្នាំ ស្រ្តីឈ្មោះ ហង្ស សុភា អាយុ៤៩ឆ្នាំ ស្រ្តីឈ្មោះ សែន លក្ខិណា អាយុ៣២ឆ្នាំ ស្រ្តីឈ្មោះ ប៉ែន ស៊ឺណា អាយុ៥៧ឆ្នាំ លោក ហេង រយ៉ូង អាយុ៥០ឆ្នាំអ្នកទាំត០៥រូប ខាងលើនេះ គឺជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ។ មហាជនទូទៅរួម និងអ្នកកាសែតជាច្រើនកំពុងងឿងឆ្ងល់ តើមានអាថ៌កំបាំងអ្វី នៅពីក្រោយរឿងក្រុមហ៊ុនចិន ដែលដាក់បារ៉ាស់ កុងត្រូល
បិទផ្លូវមិនអោយប្រជាពលរដ្ឋដើរចេញ-ចូល លំនៅដ្ឋានពួកគាត់ ?

តើក្នុងទីតាំងដីដែលក្រុមហ៊ុនចិនបោះ ទីតាំងក្រោមលេសវិនិយោគមានលួចលាក់ស្តុកទុកអ្វី ? តើ តំបន់នោះជាតំបន់អប្បគមន៍ដែលជនបរទេសត្រួតត្រាឬ ?តើ ហេតុអ្វីបានជាអាជ្ញាធរដែនដី និង សមត្ថកិច្ច ការពារផល ប្រយោជន៍ក្រុមហ៊ុន ហើយគ្មានដំណោះស្រាយជាមួយប្រជាពលរដ្ឋ ? តើអ្នកកាសែតមានកំហុសអី បានចាប់ អ្នកកាសែត ? ករណីនេះអាជ្ញាធរដែនដី និង សមត្ថកិច្ចក្នុង ខេត្តព្រះសីហនុគួរតែបំភ្លឺជូនសាធារណ:មតិជាតិ និង អន្តរជាតិ អោយច្បាស់លាស់។

ចំណែកលោកឧត្តមសេនីយ៏ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលកន្លងមកត្រូវបានមន្ត្រីកងរាជអាវុធហត្ថទូទាំងខេត្តទាំងតូច ទាំងធំ រួមនិងពលរដ្ឋនៅខេត្តព្រះសីហនុ ទទួលស្គាល់ថា ជាថ្នាក់ដឹកល្អ ថ្លៃថ្នូ និងចេះយល់ទុកលំបាក់មន្ត្រីថ្នាក់ រួមនិងពលរដ្ឋនៅក្នុងខេត្តនោះ ម៉េចបានជាអ្នកបញ្ជាអោយចាប់ខ្លួនអ្នកកាសែត ធ្វើទង្វើបែបយ៉ាងនេះ ? ពិតជាងឿងឆ្ងល់បំផុតក្នុងរឿងនេះ។ ទាក់ទងព័ត៌មាននេះ ផែនដីថ្មី មិនអាចរកការបំភ្លឺពីលោកឧត្តមសេនីយ៏ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទេ។

%d bloggers like this: