ក្ដៅៗ ! ស្ថានទូតចិន ប្រតិកម្មភ្លាមៗ ក្រោយមានការលើកឡើងថាសំរាម៨៣កុងទឺនឺ ពាក់ព័ន្ធនឹងចិន….

ភ្នំពេញ៖ មន្រ្តីស្ថានទូតចិនប្រចាំកម្ពុជា បានប្រាប់ឱ្យដឹងនៅមុននេះ បន្តិចថា គ្មានក្រុមហ៊ុនចិន ណាមួយនៅ ប្រទេសកម្ពុជា មានការជាប់ពាក់ព័ន្ធ នឹងការនាំចូលសំរាមថង់ផ្លាស្ទិចចំនួន ៨៣កុងទឺនឺ មកកាន់ខេត្តព្រះសីហនុនោះទេ។


ប្រតិកម្មនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ ព័ត៍មានក្នុងស្រុកចំនួន បានរាយការណ៍ថា ក្រុមហ៊ុនចិន មានការជាប់ពាក់ព័ន្ធលើបញ្ហានាំចូលសំរាម មិនធ្លាប់មានក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ មកកម្ពុជា។ ប្រភពពីស្ថានទូតចិន ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា “ការនាំចូលសំរាមបរទេសនៅខេត្តព្រះសីហនុ មិនពាក់ព័ន្ធក្រុមហ៊ុនចិនឡើយ” ៕ ប្រភព៖ The Nation Angkor