សាហាវណាស់! នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសាររថយន្តក្រុមហ៊ុន តេលា ហ្គាស បុកហើយថយកិនបន្ថែមទៀតបណ្តាលឲ្យខ្ទិច….

ភ្នំពេញ ៖ បុរសម្នាក់ជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវបានស្លាប់ភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តធន់ធំ កាលពីម៉ោង៧ និង១០នាទីយប់ ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចខាងជើងអង្គភាពង៧០ ចំងាយប្រហែល២គីឡូដី តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៏សែនជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ យឹង សុិន ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីនគរបាល(នាយរងប៉ុស្តិ៍ឃុំខ្វាវ) អាសយដ្ឋាន នៅភូមិកន្សោមក្លែង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងគេឃើញបុរសម្នាក់ជិៈម៉ូតូ ម៉ាកSUZUKIរីវ៉ូ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល1-5071 បើកតាមបណ្តោយផ្លូវជាតិលេខ៣ ទឹសដៅពីជើងទៅត្បូងខណៈមកដល់កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្ត ម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E.0345 របស់ក្រុមហ៊ុន តេលា ហ្គាស បើកដោយបុរសម្នាក់ ស្របទិសគ្នាមកពីក្រោយបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះខាងលើស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បើតាមសម្តីប្អូនប្រុសដែលបានឃើញហេតុការណ៏បានប្រាប់ថា រថយន្តបង្កបានបុកហើយថយមកកិនបន្ថែមបណ្តាលឲ្យម៉ូតូនិងមនុស្សខ្ទិចមើលលែងយល់។ ហើយក៏បើករថយន្តទៅមុខតៃកុងក៏លោតចុះរត់បាត់ស្រមោល រថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករថយន្តកុងតឺន័រដែលចតចោលទៅមុខលែងរួច។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយក៏ទាក់ទង់ទៅសមត្ថកិច្ចចរាចរណ៏មកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក ស្នងការនគរបាលរាជធានីភ្នំពេញ។ចំណែកសាកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

%d bloggers like this: