ច្បាស់ការណ៍ហើយ ! ​ក្រុមហ៊ុន​ ចិន ជា​អ្នកនាំ​ចូល​សំរាម ​៨៣​កុងទីន័រ​នោះ​ពី​អាមេរិក និង​កាណាដា…..​

ព្រះសីហនុ ៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយសារតែបានរកឃើញហើយ កុងតឺន័រ​៨៣​ទូ នៅ​ផែ​ព្រះសីហនុ គឺក្រុមហ៊ុនចិន ជាអ្នកនាំចូលមកកម្ពុជា មាន​ប្រភព​មកពី​សហរដ្ឋអាមេរិក និង​កាណាដា ដែលមាន​ទម្ងន់​ប្រមាណ​១,៦០០​តោន​។


ដោយឡែកកាលពីពេលថ្មីនេះ អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ​បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​ចិន ​ឈ្មោះ ChingYuen ​ជា​អ្នក​នាំ​ចូល​សំរាម​ទាំង​៨៣​កុទីន័រ​ចូល​កម្ពុជា ពី​ប្រទេស​អាមេរិក ​និង​កាណាដា។ លោក គុណ ញឹម​ អគ្គនាយក ​នៃ​អគ្គនាយកដ្ឋានគយ​ និងរដ្ឋករកម្ពុជា ​បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​ដូច​ខាង​លើ​នៅ​ថ្ងៃ​ទី​១៩​ខែ​កក្កដា​ឆ្នាំ​២០១៩​នេះ។ ដោយ​លោក​បាន​បន្ថែម​ទៀត​ថា​បច្ចុប្បន្ន​កំពុង​ស្រាវ​ជ្រាវ​បន្ថែម​ទៀត ​ដើម្បី​ស្វែង​រក​អ្នក​ពាក់​ព័ន្ធ​លើ​ករណី​នេះ។ មួយ​វិញ​ទៀត ​កម្ពុជា​ក៏​បាន​ត្រៀម​បញ្ជូន​សំរាម​ទាំងអស់​ទៅ​ប្រទេស​ដើម​កំណើត​វិញ​ដែរ៕