ស្រ្តីម្នាក់ត្រូវបានពលរដ្ឋចំនួន៣០គ្រួសារស្នើទៅអាជ្ញាធរឃុំទឹកល្អកស្រុកព្រៃនប់មិនអោយស្ត្រីរូបនោះចេញទៅធ្វើការនៅឆ្ងាយពីស្រុកព្រោះបានជំពាក់លុយចំនួន២០ម៉ឺនដុល្លា

ស្រុកព្រៃនប់៖ ស្ត្រីវ័យជាង៣០ឆ្នាំម្នាក់ត្រូវបាន ពលរដ្ឋចំនួន៣០គ្រួសារស្នើទៅអាជ្ញាធរឃុំទឹកល្អកស្រុកព្រៃនប់ មិនអោយស្ត្រីរូបនោះចេញទៅធ្វើការនៅឆ្ងាយពីស្រុកភូមិ បន្ទាប់ស្ត្រីខាងលើនេះត្រូវបានពលរដ្ឋអះអាងថា បានជំពាក់លុយពួកគាត់តាមបែបចងការប្រាក់សរុបគិតតែប្រាក់ដើមជាង២០ម៉ឺនដុល្លា និងជាង៩០លានរៀល ។

លោក ហាក់ សាន់ មេឃុំទឹកល្អក ស្រុកព្រៃនប់អោយដឹងថា កាលពីព្រឹកថ្ងៃទឺ១៧កក្កដាន២០១៩មានប្រជាពលរដ្ឋប្រមាណជា៣០គ្រួសារក្នុងឃុំទឹកល្អក នាំគ្នាមកប្រមូលផ្តុំនៅសាលាឃុំ ស្នើដល់អាជ្ញាធរឃុំជួយអន្តរាគមន៍ឃាត់មិនអោយស្ត្រីមួយរូប ឈ្មោះ ឃឿន ឃួន អាយុ៣២ឆ្នាំមានទីលំនៅភូមិទួល ឃុំទឹកល្អក មិនអោយចេញពីភូមិទៅធ្វើការនៅឆ្ងាយពីស្រុកភូមិ ដោយពួកគាត់តម្រូវអោយស្ត្រីខាងលើដោះស្រាយពាក់ព័ន្ធនិងជំពាក់ប្រាក់សិន ។ តាមពលរដ្ឋដែលលើគ្នាទៅសាលាឃុំបាននិយាយដូចៗគ្នាថា ស្ត្រីឈ្មោះឃឿន ឃួននេះបានដើរធ្វើសកម្មភាព ដើរប្រមូលប្រាក់ពីពួកគាត់ តាមបែបផ្តល់ការប្រាក់ មានគ្រួសារខ្លះរយៈពេល៣ថ្ងៃទទួលបានប្រាក់ការពីស្ត្រីនោះម្តងហើយខ្លះរយៈពេល១អាទិត្យទើបបានការប្រាក់តាមលក្ខ័ណ្ខព្រមព្រៀងមាត់និងមាត់ដោយមិនមានក្រដាស់ស្នាមអ្វីឡើយ ។

ប្រភពដដែលបានបន្ថែមថា ប្រាក់ដែលត្រូវបានស្ត្រីនោះ ដើរយកតាមគ្រួសារនិមួយៗមានគ្រួសារខ្លះជិត១០០០$ ខ្លះ៣៥០០$ រហូតខ្លះដល់ជិត៨ម៉ឺនដុល្លាដោយសកម្មភាពនេះត្រូវបានស្ត្រីខាងលើប្រាប់តាមគ្រួសារនិមួយៗមិនអោយនិយាយខ្ចរខ្ចាយឡើយ ហើយ អ្វីដែលធ្វើអោយពួកគាត់ជឿលើស្ត្រីនោះ ព្រោះកន្លងមកពួកគាត់ដឹងថា ស្ត្រីនោះធ្លាប់ធ្វើការក្នុងស្ថាប័ន័ឯកជនមួយ ពាក់ព័ន្ធកម្ចីការប្រាក់ដែរ ហើយអ្វីដែលគាត់មិននិកស្មានដល់នោះ ស្ត្រីនោះបានឈប់ពីការងារនោះយូមកហើយ ។

លោកស្រីតាន់ ឡុង តំណាងពលរដ្ឋទាំងអស់ដែលមកប្តឹងដល់សាលាឃុំនេះ បាននិយាយខ្លីថា ចំពោះអ្វីដែលគាត់សុំដល់អាជ្ញាធរជួយគឺ សុំអោយស្ត្រីនោះសងខ្លះដល់ពួគគាត់តាមលទ្ធភាពដែលមានស្រាប់ ហើយនៅបន្តរាល់ស្ត្រីនោះចេញទៅធ្វើការ ត្រូវដកប្រាកខែខ្លះបង់រំលោះជាប្រចាំខែមកទុកតម្កល់នៅសាលាឃុំ ១ឆ្នាំទើមក្រុមពួកគាត់ចែកគ្នាម្តង ។

ស្ត្រីឈ្មោះឃឿន ឃួន ដែលត្រូវបានពលរដ្ឋឈរជុំវិញ បាននិយាយទាំងទឹកមុខស្មើធម្មតាថា បញ្ហាខាងលើនេះមានមែន តែក្នុងរយៈពេល១ឆ្នាំកន្លងមកគាត់ បានផ្តល់ជាប្រាក់ការខ្លះៗជូនខ្លះដែរ ។ស្ត្រីនោះបានបន្តថា ប្រាក់ដែលគាត់ដើរប្រមូលគឺយកពីគ្រួសារមួយទៅអោយជាការប្រាក់ដល់គ្រួសារមួយទៀតរំលោះការជំពាក់ ។ស្ត្រីនោះបានបន្តថា ចំពោះបញ្ហានេះគាត់មិនថាមិនសងទេ ដោយអះអាងថា ចាំលក់ដីផ្ទះ និងដីស្រែបាននឹងសងខ្លះសិន ហើយបន្ទាប់មកខ្លួននិងចេញទៅធ្វើការបាន ប្រាក់ខែសងរំលោះតាមរយៈតម្កល់ប្រាក់នៅសាលាឃុំ៕(នេះជាសារមួយដែលសូមអោយពលរដ្ឋបង្កើនការប្រុងប្រយត្ន័រាល់ការខ្ចីឬចងការប្រាក់)

%d bloggers like this: