ស្លុតចិត្ត! នៅពេល​ឃើញ​សុនខ​មួយ​ក្បាល ទៅ​ដាស់​អង្រួន​មិត្ត​វា ដែល​ត្រូវ​រថយន្តបុក​ងាប់​កណ្តាល​ថ្នល់ ឱ្យ​ងើប​ឡើងវិញ…

ស្លុតចិត្ត នៅពេល​ឃើញ​សុនខ​មួយ​ក្បាល ទៅ​ដាស់​អង្រួន​មិត្ត​វា ដែល​ត្រូវ​រថយន្តបុក​ងាប់​កណ្តាល​ថ្នល់ ឱ្យ​ងើប​ឡើងវិញ តែ អនិច្ចា​! មិត្ត​របស់គេ​ដេក​លង់លក់​ជា​រៀងរហូត​ហើយ ។​


​សត្វ​ក៏មាន​ញាណ​របស់​វា​ដែរ វា​មាន​មនោសញ្ចេតនា និង អារម្មណ៍​ដូច​មនុស្ស​ដែរ​, ហេតុ​អី​បានជា​យើង​និយាយ​បែបនេះ​! ព្រោះ​សុនខ គេ​ចាត់ទុកជា​សត្វ​ចិញ្ចឹម​ដ៏​ល្អ របស់​មនុស្ស វា​ចេះ​ជួយ​គ្នា វា​ចេះ​ស្វាគមន៍​ម្ចាស់ ចេះ​ចាំផ្ទះ​ការពារ​ទ្រព្យសម្បត្តិ ។​ល​។​

​ក្នុង​រូបនេះ មើលទៅ​ពិតជា​ក្តុកក្តួល​ ដោយសារ​វា​ចេះ​ទៅ​ដាសអង្រួន, និង មានឥរិយាបថ ឆ្លេឆ្លា ថែមទាំងព្រូសហាក់ឱ្យមនុស្សដឹងថា «ជួយមិត្តខ្ញុំផង ! ជួយមិត្តខ្ញុំផង !» ងើបឡើងៗ សម្លាញ់ៗ មនុស្ស​បើកឡានបុក​ទៀត​ឥឡូវ​ហើយ !!!!