ចម្លែកណាស់! តាំងពីកើតមកមិនដែលឃើញទេ បុរសម្នាក់បានជួបសាកសព ពាក់កណ្តាលមនុស្ស ពាក់កណ្តាលក្រពើ…(មានវីដេអូ)

បរទេសៈ នៅលើពិភពលោកយើងនេះ ពោរពេញទៅដោយរឿងចម្លែកៗច្រើនណាស់ ដូចជារឿងជាក់ស្តែងមួយ ដែល “Jake The Aligator Man” បានជួបសាកសព ពាក់កណ្តាលមនុស្ស ពាក់កណ្តាលក្រពើ ដែលជួបនៅក្នុងភក់ល្បាប់មួយ ក្នុងរដ្ឋផ្ល័រីដា សហរដ្ឋអាមេរិក ។

វាហាក់ដូចជារឿងព្រេងនិទានរបស់សត្វ ឬ ដូចក្នុងខ្សែភាពយន្តបុរាណ ដែលយើងធ្លាប់ទស្សនា ឃើញហើយមិនគួរឱ្យជឿ ដូចសាកសព “ពាក់កណ្តាលមនុស្ស ពាក់កណ្តាលក្រពើ” នេះ វាពិតជាមានមែន រហូតគេយកទៅទុកនៅក្នុងសារមន្ទីរ ។

សាកសពនេះ មានប្រវែង ៥,៨ ហ្វូត (១,៨ ម៉ែត្រ) ។ អ្នកដែលប្រទះឃើញសាកសពនេះនៅឆ្នាំ ១៩៦៧ គិតថា ជាវត្ថុចម្លែក ក៏យកទៅលក់ឱ្យហាងមួយ ក្នុងតម្លៃ ៥៧០ ដុល្លារ មុននឹងធ្លាក់ទៅតម្កល់ទុកនៅសារមន្ទីរ (Marsh’s Free Museum) ដែលស្ថិតនៅទីក្រុងវ័រស៊ីងតុន ។

ក្នុងឆ្នាំ ១៩៩៣ ក៏មានអ្នកកាសែត នាំយករឿងរ៉ាវរបស់ “Jake The Aligator Man” ទៅនិពន្ធ និង បោះពុម្ពផ្សាយ ចេញថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ចាប់ពីពេលនោះមក ធ្វើឱ្យមនុស្សលើពិភពលោក ដឹងរឿងចម្លែករបស់ “Jake The Aligator Man” តាំងពីពេលនោះមក រហូតមកទល់នឹងពេលនេះ ៕

សូមទស្សនាវីដេអូនៅខាងក្រោម៖

%d bloggers like this: