ចាប់ស្ទួចយកគ្រឿងចក្រក្រុមហ៊ុនចិនមួយគ្រឿងដែលចតចោលគ្មានសណ្ដាប់ធ្នាប់

ក្រុងព្រះសីហនុ៖ សមត្ថកិច្ចចម្រុះមាន នគរបាលចរាចរណ៍និង កម្លាំងសមត្ថកិច្ច សង្កាត់លេខ៣ បានចុះចាប់ យកគ្រឿងចក្រ(ស្ទូច)មួយគ្រឿងដែល ដាក់ស្ទូចសម្ភារៈ ដាក់ការដ្ឋានសំណង់មួយ កន្លែងរបស់ក្រុមហ៊ុនចិន ។


នៅត្រង់ចំណែកផ្លូវឯករាជ្យ ត្រង់ផ្លូវចំណោតខាងលើអូរសំអាត។ បណ្តាលអោយកកស្ទះចរាចរណ៍ខ្លាំង នៅវេលាជិតថ្ងៃត្រង់ថ្ងៃ១៩កក្កដា២០១៩នេះ ។ មន្ត្រីបានបញ្ជាក់ថា គ្រឿងចក្រនេះនឹងយកទៅរក្សាទុកជា បណ្តោះអាសន្ននៅ មន្ទីរសាធារណការខេត្ពព្រះសីហនុ ដើម្បីដោះស្រាយតាមនិតិវិធី ក្រោមហេតុផលថា មិនបានសុំច្បាប់ផ្លូវការពេល ប្រតិបត្តិការលើផ្លូវសាធារណៈ ប៉ះពាល់ដល់ការធ្វើចរាចរណ៍៕


%d bloggers like this: