អាសូរណាស់ ! ស្ត្រីវ័យចំណាស់ត្រូវបានខ្សែភ្លើងឆក់ស្លាប់ភ្លាមៗដោយសារតែ…..

ខេត្តត្បូងឃ្មុំ៖ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានខ្សែភ្លើងឆ្លងចរន្តអគ្គិសនីឆក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង០៨និង៣០នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះជនរងគ្រោះភូមិវាលកើត ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខណៈ ពេលជនរងគ្រោះបានដើរបោចស្មៅតែម្នាក់ឯង ទៅប៉ះនឹងខ្សែភ្លើងម៉ូទ័របូមទឹកឋិតនៅមុខផ្ទះចំងាយ៥ម៉ែត្រដែលមានដំណរត បណ្តាលឲ្យឆក់ស្លាប់តែម្ដង។



ជនរងគ្រោះឈ្មោះ សុខ យ៉ាក ភេទ ស្រី អាយុ៦៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ~ឃុំ លើតហេតុខាងលើ។ លុះដល់ម៉ោងប្រមាណ១១ និង០០ នាទីថ្ងៃខែឆ្នាំដដែលចៅស្រីឈ្មោះ នាត ស្រីណាន់ អាយុ១៣ឆ្នាំត្រឡប់ពីសា លាវិញឃើញជីដូនដេកស្លាប់ដៃក្តាប់ដែកម៉ូទ័រ។បន្ទាប់ពីទទួលព័ត៌មានភ្លាម កំលាំងជំនាញនគរបាលស្រុកសហការជា មួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីគរ ពេទ្យមណ្ឋល់សុខភាពបាន ចុះ ទៅដល់កន្លែងកើតហេតុ ធ្វើការ ស្រាវជ្រាវ និង ពិនិត្យសពសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ព្រោះមូលហេតុភ្លើងអគ្គិសនីឆក់ស្លាប់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះឡើយ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាត្តិធ្វើបុណ្យតាមប្រពៃណី។





%d bloggers like this: