កម្លាំងនគរបាលជំនាញឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ពីបទលួចម៉ូតូ១គ្រឿងម៉ាកស៊ូមម័រ…

ស្រុកព្រៃនប់- (របាយការណ៍ពីនគរបាល) នៅថ្ងៃទី១៨.០៧.២០១៩ វេលាម៉ោង៧:០០នាទីព្រឹក នៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ កម្លាំងនគរបាលជំនាញឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់៖ ១-ឈ្មោះ យិន វន ភេទប្រុស អាយុ១៧ឆ្នាំ, ២-ឈ្មោះ រុន ឧស្សាហ៍ ភេទប្រុស អាយុ១៥ឆ្នាំ,

៣-ឈ្មោះ ព្រំ សីហា ភេទប្រុស អាយុ១៧ឆ្នាំ ពីបទលួចម៉ូតូ១គ្រឿងម៉ាកស៊ូមម័រ កាលពីយប់ថ្ងៃទី១៧.០៧.២០១៩ ។ ម្ចាស់ម៉ូតូឈ្មោះ រស់ ម៉ាន់ ភេទប្រុសអាយុ៣៤ឆ្នាំ ។ ករណីនេះនគរបាលនឹងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕

%d bloggers like this: