ករណីគ្រោះថ្នាក់ចរាចណ៍រវាងម៉ូតូនិងម៉ូតូក្នុងស្រុកកូនមុំបានបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតដាក់មេប្រូចបាត់ស្រម៉ោល…

រតនគិរី៖ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បើកបរបញ្ច្រាស់ទិសគ្នាពីលិចទៅកើតបុកគ្នាយ៉ាងពេញទំហឹងក្នុងហេតុការណ៍នេះបានបណ្តាលអោយភាគ្គីទាំងសង្ខាងរងរបួសធ្ងន់១នាក់ ។ ហេតុការណ៍ដ៍រន្ធាត់បានកើតឡើង កាលពីវេលាម៉ោង ២០,០០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ នៅចំណុចលើលូរ(មុខដីចំការឈ្មោះហោ សៅឈុន) លើផ្លូវក្រាលគ្រួុសក្រហម ស្ថិតក្នុងភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

បើតាមការបញ្ជាក់ពីនគរបាលជំនាញអធិការស្រុកលំផាត់ថា រវាងម៉ូតូម៉ាក់សង់កូរ៉េពណ៌ក្រហម គ្មានផ្លាកលេខ បើកបរពីកើតទៅលិច បុកនឹងម៉ូតូម៉ាក់វេវអេះ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរពីលិចទៅកើត ហើយអ្នកបើកបរ ម៉ូតូម៉ាកសង់កូរេ (មិនស្កាល់អត្តសញ្ញាណ) បានគេចខ្លួុនពីកន្លែងកើតហេតុ ។

មន្ត្រីនគរបាលជំនាញអធិការលំផាត់បានបន្តថា អ្នកបើកបរម៉ូតូវេវអែសឈ្មោះសៀន ខឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ (របួុសបាក់ឆ្អឹងថ្គាមខាងឆ្វេង) ។ ករណី គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសមត្ថកិច្ចបានបន្ថែមថា ហេតុផលនិងមូលហេតុនៅមិនទាន់ច្បាស់ក្រុមមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវបន្តនៅឡើយ។

ក្រោយកើតហេតុ កម្លាំងជំនាញអធិការនគរបាលស្រុកលំផាត់ បានសហការជាមួយកម្លាំងប៉ុស្តិ៍ឃុំជ័យឧត្តម ចុះពិនិត្យកន្លែងកើតហេតុ ចុះធ្វើការវាស់វែថរួចក៏បានបញ្ជូនអ្នករងរបួសធ្ងន់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។ បច្ចុប្បន្ន វត្ថុតាងម៉ូតូបង្ករទាំង០២គ្រឿងបានយកមក រក្សាទុកនៅកន្លែងអធិការ ដើម្បីស្រាវជ្រាវបំពេញបែបបទតាមនិតិវិធីច្បាប់៕

%d bloggers like this: