ឧត្តមសេនីយ៍ សៅ សុខា បាន​ព្រមាន​​ដក​ប៉េអិម​ ​តាម​បណ្ដា​រាជធានី-ខេត្ត ​ដែល​មិន​ហ៊ាន​ ឬ​ស្ទាក់ស្ទើរ​ក្នុង​ការ​បង្ក្រាប​​បទ​ល្មើសព្រៃឈើ និងមន្ត្រី​ប៉េអិម​ណា​ដែល​មាន​ការ​ជាប់​ពាក់ព័ន្ធទៅ នឹងបទល្មើសព្រៃឈើ

ភ្នំពេញ ៖នាយឧត្តមសេនីយ៍ សៅ សុខា ​បាន​ព្រមាន​ចាត់វិធានការ​ទៅ​លើ​មន្ត្រី​ប៉េអិម​ណា​ដែល​មាន​ការ​ជាប់​ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ នឹង​​ព្រមាន​ដក​មេ​ប៉េអិម​នៅ​តាមបណ្ដារាជធានី ​ខេត្ត ​ដែល​មិន​ហ៊ាន​ឬស្ទាក់ស្ទើរក្នុងការបង្ក្រាប​បទល្មើសព្រៃឈើ។


លោកនាយឧត្តមសេនីយ៍ សៅ សុខា ​បាន​អះ​អាង​ទៀតថា ​​បើ​កាលណា​រក​ឃើញ​ស្រាវជ្រាវ​ពាក់ព័ន្ធ​ជា​មួយ​មន្ត្រី​អាវុធហត្ថរូបណា​គឺ​ត្រូវ​កសាងសំណុំរឿង ​កោះ​ខ្លួន​ឲ្យ​ចូលមកតុលាការ បើ​មិន​ចូល​ ១លើក ២លើក​ ៣លើក​ មិនចូលទេ ​គឺ​មាន​ដីកាចាប់ខ្លួន ​ត្រូវតែចាប់​ហើយពេលចាប់​ខ្លួន​ ហើយ​តដៃ បើ​មានកាំភ្លើងតដៃ ​គឺគ្មាន​ស្អីក្រៅពីងាប់​ខាន​ចាយ​លុយទេ។ នាយឧត្តមសេនីយ៍ សៅ សុខា ​ក៏​សូម​ផ្តាំផ្ញើ​កងកម្លាំងចុះបង្ក្រាបបទល្មើសព្រៃឈើ​ គឺវិន័យ​ សីលធម៌​ អំពើ​ពុករលួយ​ដាច់ខាត​គ្មាន​ត្រូវ​ទទួល​សំណូក​ពី​អ្នក​ណាទេ។


ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ ​សុខា ក៏បានរំលឹកដល់មេបញ្ជាការកងរាជអាវុធហត្ថ​ទូទាំង​ប្រទេស ​ត្រៀមខ្លួន​ដើម្បីធ្វើការឃាត់ និងត្រួតពិនិត្យ ​អ្នកណាខុសបង្ក្រាប។ ​ហើយមិនមែន​ធ្វើតែ​នៅ​ខេត្តមណ្ឌលគីរី​ រតនគីរី​ និងខេត្តស្ទឹងត្រែង​ នោះទេ។ ​មនុស្សធ្វើខុសត្រូវចាប់ខ្លួនធ្វើតាមច្បាប់​ ឡាន​គឺ​ កម្ទេច​ចោល។ ​ហើយ​បើ​ស្ទាក់​ស្ទើរ​មិន​ហ៊ាន​ធ្វើទេ​ គឺ​ដូរ​មនុស្ស​ចេញ​ អោយ​មនុស្ស​ដែល​ហ៊ាន​ធ្វើ​ទៅ​ធ្វើ៕


%d bloggers like this: