រន្ធត់ណាស់ ! ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​ដឹកអុស​ នឹងរថយន្តកែច្នៃបណ្ដាលមនុស្សស្លាប់និងរងរបួសជាច្រើននាក់

កាលពីរសៀលនៅថ្ងៃទី​១៨​ ខែកក្កដា​ ឆ្នាំ២០១៩​ វេលាម៉ោង​ ១២ និង៣០នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍​នៅចំណុច​ ផ្លូវ​ វិថីឈ្នះ​ឈ្នះ​ ស្ថិតនៅក្រុម០៨​ ភូមិព្រែកតារ័ត្ន​ សង្កាត់ព្រែកតាសេក​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ ។



គ្រោះថ្នាក់បង្កឡើងរវាងរថយន្ត​ដឹកអុស​ យីឌុប​ ស្លាកលេខ​ តាកែវ​ 3A- 1110 នឹងរថយន្តកែច្នៃ​ គ្មានស្លាកលេខ​ ធ្វេីដំណេីរស្របទិសគ្នា​ នៅក្នុងរថយន្ត​យីឌុប​ មានមនុស្ស​ស្លាប់០១នាក់​ ភេទ​ប្រុស​ អាយុប្រហែល៣០ឆ្នាំជាង​ ចំពោះរថយន្តកែច្នៃ​មានមនុស្សស្លាប់០១នាក់​ ភេទប្រុស​ អាយុ​ប្រហែល​៣០ជាង​ ស្លាប់នៅពីក្រោមរថយន្ត​។ រងរបួសធ្ងន់ស្រាល​ចំនួន០៧នាក់ក្នុងនោះមានក្មេងអាយុ០៤ឆ្នាំម្នាក់​ តាមសាក្សីកន្លែងកេីតហេតុ​ តៃកុងរថយន្ត​ យីឌុប​រត់គេចខ្លួនបាត់។




%d bloggers like this: