ជួយស៊ែរបន្តផង ! ប្រទះឃើញសាកសពស្ត្រីម្នាក់វយ័ប្រហែលជាង២០ឆ្នាំស្លាប់អណ្តែតទឹកនៅតាមប្រឡាយក្នុងក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០១៩ នេះមន្ត្រីមូលដ្ឋានប្រាប់មកថា៖ គេបានប្រទះឃើញ​ សាកសពស្ត្រីម្នាក់វយ័ប្រហែលជាង ២០ឆ្នាំ ស្លាប់អណ្តែតទឹកនៅ តាមប្រឡាយក្បែរផ្លូវរទេះភ្លើង ក្នុងភូមិ៣(ភូមិថ្មី) សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ។​

សាកសព មិនស្គាល់អត្តសញ្ញាណដែល តាមមន្ត្រីមូលដ្ឋានដដែលបានប្រាប់ថា ក្រោយប្រទះឃើញបានស្រង់យកមកដាក់លើដីគោកជាបណ្តោះអាសន្ន ។ បន្ទាប់មកបានដឹកយក ទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីទុកជូនសមត្ថកិច្ចជំនាញមកពិនិត្យសាកសពនិងស្រាវជ្រាវសាវតា។(អធ្យាស្រយ័ចំពោះការដាក់រូបភាពសាកសព មិនបិទបាំងមុខជិតតាមក្រមសីលធម៍)

%d bloggers like this: