ជួយស៊ែរបន្តរកសាច់ញាតិសពផង ! បុរសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគារដោយមិនដឹងមូលហេតុ

ក្រុងព្រះសីហនុ-(ដំណឹងបឋម)កាលពីព្រឹកមិញ នៅថ្ងៃទី១៨.០៧.២០១៩ វេលាម៉ោង០៧.០០នាទី មានករណីមួយ សមត្ថកិច្ចមូលដ្ឋាន បានទទួលព័ត៌មានថា មានបុរសម្នាក់ដេកស្លាប់ នៅចំណុចសណ្ឋាគារ ជីនជីន បន្ទប់លេខ៣០៥ ជាន់ទី២ ស្ថិតក្នុងក្រុមទី២២ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

បើយោងតាមសម្ដីសមត្ថកិច្ចបានបញ្ជាក់ជាបឋមថា៖ ភ្លាមៗគេនៅមិនទាន់ស្គាល់អត្តសញ្ញាណ សាកសពនិងមូលហេតុច្បាស់លាស់ នៃការស្លាប់នេះនៅឡើយទេ ដោយរង់ចាំមន្រ្តីជំនាញ និង ក្រុមគ្រូពេទ្យចុះមកពិនិត្យ៕ សូមជួយចែករំលែកពត៏មាននេះដើម្បីរកសាច់ញាតិសពផង ៕

%d bloggers like this: