សូមអំពាវនាវដល់បងប្អូនមេត្តាជួយគាត់ផង ! បងប្រុសដែលមានជំងឺរបេងសុីឆ្អឹងនិងរលាក់សុីស្បែកត្រូវបានបងស្រីម្នាក់បញ្ចូនមកភ្នំពេញហើយ

កាលពីម្សិលមិញក្រុមការងារ Norkor Sabay យើងខ្ញុំបានចុះផ្សាយនូវពត៏មានបងប្រុសម្នាក់ដែលមានបញ្ហាជម្ងឺដំបៅពេញខ្លួនដែលមានសភាពធ្ងន់ធ្ងរ ។ សូមបញ្ជាក់ផងដែរថា៖ បងប្រុសមានឈ្មោះ​ ឡាន​ទ្រី​ អាយុ​ 38 ដែលគាត់មានជំងឺដំបៅដៃ ជេីងហេីយដេីរមិនរួចទេ ហេីយគាត់ក្រីក្រគ្មានទីពឹងទេ។ គាត់រស់នៅរស់ភូមិ កំពង់ស្ដីកណ្ដាល ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ដោយឡែកថ្ងៃនេះដោយយោងតាមគណនីយហ្វេសប៊ុករបស់បងស្រី Hong Ly Muy ដដែល ដែលបានបង្ហោះកាលពីប៉ុន្មានមុនដោយបងស្រីបានសរសេររៀបរាប់ថា៖ ជួនដំណឹងបងប្អូនរួមប្រទេសទាំងអស់បងប្រុសដែលមានបញ្ហាជំងឺរបេងសុីឆ្អឹងនិងរលាក់សុីស្បែកខាងគ្នាខ្ញុំបានបញ្ចូនមកភ្នំពេញហើយសភាពគាត់មានការហូរឈាមច្រើនណាស់។ សូមអំពាវនាវដល់បងប្អូនជួយគាត់ផង។ ខាងខ្ញុំត្រៀមយកមកមន្ទីពេទ្យលោកសង្ឃហើយ។



ដូច្នេះហើយសូមសប្បុរសជនដែលនៅជិតឆ្ងាយមេត្តាជួយដល់បងប្រុសដែលកំពុងមានជម្ងឺជាទម្ងន់ផង ! ប្រសិនបើសប្បុរសជនចង់ជួយដល់បងប្រុសអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទបងស្រី Hong Ly Muy ដែលមានលេខ 092981166។ ដោយក្ដីអាណិតនិងសប្បុរសធម៌សូមមេត្តា​ចែករំលែកព័ត៌មាននេះបន្តផង។

%d bloggers like this: