(មានវីដេអូ) បងប្អូនជួយស៊ែរបន្តផង ! ប៉ូលីសវៀតណាមរកឃើញកន្លែងកែច្នៃសាច់គោក្លែងក្លាយ​ យកសាច់ជ្រូកលាយសារធាតុគីមី​បន្លំធ្វើសាច់គោ

សាច់​គោ​ក្លែងក្លាយ​បាន​កើត​មាន​ហើយ​នៅ​លើ​ទីផ្សារ​ក្រុង​ហូ​ជី​មិ​ញ​ ប្រទេស​វៀតណាម​ដែល​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​នឹង​អាច​កើត​មាននៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ផង​ដែរ​ ក្រោម​ស្នាដៃ​របស់​អាជីវករ​ទុច្ចរិត​មួយ​ចំនួន​ ។​កាលពីពេល​កន្លង​ទៅ​ថ្មីៗ​ មានបណ្តាញសារព័ត៌មាន​ប្រទេស​វៀតណាម​បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា​ ៖ សមត្ថកិច្ច​ជំនាញ​របស់​ប្រទេស​វៀតណាម​បាន​រក​ឃើញ​ និង​ធ្វើការ​រឹបអូស​នូវ​សាច់​គោ​ក្លែងក្លាយ​ជិត​៥០០​គីឡូក្រាម​ ដែល​អ្នកលក់​ក្លែងបន្លំ​យក​សាច់​ជ្រូក​លាយ​ជាមួយ​ឈាម​គោ​ និង​សារធាតុ​គីមី​ដើម្បី​ធ្វើ​ឲ្យ​ដូច​ជា​សាច់​គោ​បោកប្រាស់​អ្នកទិញ​ នៅ​ហាង​មួយ​ឋិត​ក្នុង​ក្រុង​ហូ​ជី​មិ​ញ​ ប្រទេស​វៀតណាម​ ។​

​បុរស​ឈ្មោះ​ Nguyen​ Xuan​ Binh​ ដែល​ជា​ម្ចាស់​ហាង​លក់​សាច់​គោ​ក្លែងក្លាយ​បន្លំ​ពី​សាច់​ជ្រូក​នោះ​ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ទិញ​សាច់​ជ្រូក​ជាង​១.១៨០​គីឡូក្រាម​ ពី​ខេត្ត​ Dong​ Nai​ និង​បាន​ទិញ​ឈាម​គោ​ ព្រមទាំង​សារធាតុ​គីមី​ឈ្មោះ​ Sodium​ Metabisulfite​ ពី​ផ្សារ​ Kim​ Bien​ ក្នុង​ក្រុង​ហូ​ជី​មិ​ញ​ដើម្បី​លាយ​ជាមួយ​សាច់​ជ្រូក​បន្លំ​ធ្វើ​ជា​សាច់​គោ​ក្លែងក្លាយ​លក់​ក្នុង​តម្លៃ​ថ្លៃ​ជាង​សាច់​ជ្រូក​ ។​ បុរស​រូប​នេះ​បាន​បន្ត​ទៀត​ថា​ សាច់​ជ្រូក​ដែល​ជ្រលក់​សារធាតុ​គីមី​បន្លំ​ធ្វើ​ជា​សាច់​គោ​ក្លែងក្លាយ​នោះ​ បាន​លក់​ឲ្យ​អតិថិជន​ជា​អ្នកទិញ​អស់​ចំនួន​៧៥៥​គីឡូក្រាម​រួច​ទៅ​ហើយ​ ទើប​សមត្ថកិច្ច​បាន​មក​រឹបអូស​ និង​ឃាត់ខ្លួន​តែ​ម្តង​ ។​

​ឆ្លង​តាម​ហេតុការណ៍​ដែល​កើតឡើង​នៅ​ប្រទេស​វៀតណាម​រួច​ហើយ​ដូច្នេះ​ សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ ខ្លាចក្រែង​ករណី​ដូច​គ្នា​នេះ​ កើតឡើង​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ដែរ​ ដ្បិត​ការ​បរិភោគ​ចំណីអាហារ​ដែល​មាន​លាយ​សារធាតុ​គីមី​ គឺ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​បំផុត​ ៕


%d bloggers like this: