ក្ដៅៗ ! ពលរដ្ឋច្រើននាក់នាំគ្នាតវ៉ាដោយដោយហឹង្សា រុះរើរបាំង(រោងកុងត្រូល)ដែលក្រុមហ៊ុនចិនដាក់បិទនៅតាមផ្លូវចូលទៅកាន់ឆ្នេរកោះសំពោចក្នុងឃុំរាមស្រុកព្រៃនប់

ស្រុកព្រៃនប់-មានពលរដ្ឋច្រើននាក់ នាំគ្នាតវ៉ាដោយហឹង្សា រុះរើរបាំង(រោងកុងត្រូល)ដែលក្រុមហ៊ុនចិនដាក់បិទ នៅតាមផ្លូវចូលទៅ កាន់ឆ្នេរកោះ សំពោច ក្នុងឃុំរាមស្រុកព្រៃនប់ នារសៀលថ្ងៃទី១៧កក្កដា២០១៩នេះ ។ ដែលក្នុងហេតុការណ៍នេះ មានសេចក្តីរាយ​ ការណ៍ជាបឋមមកថា ៖ មានបុរសជនជាតិចិន ម្នាក់បានរងរបួស ហើយមានពលរដ្ឋមួយ ចំនួនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជា បណ្តោះអាសន្នដើម្បីសាកសួរ ។ ក្រោយពេលដែលអជ្ញាធរនិងសមត្ថកិច្ចចម្រុះចុះ អន្តរាគមន៍និងទប់ស្កាត់ ការពារមិនអោយ មានអំពើហឹង្សាធ្ងន់ធ្ងរ បន្ថែមទៀត ប៉ះពាល់ដល់ ផ្លូវច្បាប់និងបានបន្តការដោះស្រាយតាមនិតិវិធី ។ ប្រភពពីមន្ត្រីមូលដ្ឋាន ឃុំរាម ស្រុកព្រៃនប់ បានថ្លែងក្នុងលក្ខខណ្ឌ័ មិនអោយ បញ្ចេញឈ្មោះថា ករណីពលរដ្ឋផ្ទុះការតវ៉ា ឈានដល់រុះរើ របាំងកុងត្រូលនេះ ដោយសារពលរដ្ឋមានកំហឹងជាមួយខាងក្រុមហ៊ុនចិន ដែលដាក់របាំងកុងត្រូល បង្កផលពិបាកដល់ពលរដ្ឋ ដែលមានលំនៅដ្ឋាន ប៉ែកខាងក្នុង ពេលចេញចូលផ្ទះម្តងៗ។ នៅមិនទាន់មានរបាយការណ៍ បញ្ជាក់ផ្លូវការពី អជ្ញាធរលើបញ្ហានេះ នៅឡើយ​គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃដដែលនេះ ៕


%d bloggers like this: