មិនគួរណាគិតខ្លីសោះ ! ស្រ្តីវ័យក្មេងម្នាក់ខឹងប្ដីមិនឲ្យទូរស័ព្ទលេងហ្វេសប៊ុក ហ្គេម ក៍សម្រេចចិត្តចងកសម្លាប់ខ្លួន

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ទើបរៀបការហើយថ្មីថ្មោង អ្វីដែលមិននឹកស្មានដល់ ចិត្តមិនស្តាយស្រណោះនូវអាយុជីវិតខ្លួនឯង បន្ទាប់ពីអាក់អន់ចិត្ត រឿងប្តីហាម ចុចទូរស័ព្ទលេងហ្វេសប៊ុក ហ្គេម បែជាសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបន្ទប់ជួលលេខ១៧ ផ្លូវបេតុង ក្រុម១ ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។


នារីរងគ្រោះមាន ឈ្មោះ ងឿន សុខលីដា អាយុ១៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានប្តីឈ្មោះ មុត សុខណា អាយុ២៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើត ភូមិរបស់ខ្ទុម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ៕

%d bloggers like this: