ជួយស៊ែរបន្តផង ! ជំងឺកាចសាហាវនេះកំពុងកើតឡើងនៅប្រទេសវៀតណាម

ជំងឺ​ពង​បែក​នៅ​លើ​ដៃ​ជើង និង​មាត់ជា​ជំងឺ​ម្យ៉ាងដែល​គ្រូពេទ្យ​ហៅ​តាម​រោគ​សញ្ញា​របស់​ជំងឺ​នេះ​ស្ដែង​ឡើងដោយ​មាន​ពង​បែកនៅ​លើ​ដៃ​ជើងនិង​មាត់​នោះ។ អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លងឱ្យ​ដឹង​ថា៖ ជំងឺ​នេះ​ជា​ទូទៅ​កើត​មាន​ចំពោះ​កុមារ​តូចៗ ដែល​មាន​អាយុ​តិច​ជាង ១០ ឆ្នាំ។ ករណី​ភាគ​ច្រើន គឺ​កើត​ក្នុង​ចំណោម​កុមារដែល​មាន​អាយុ​តិច​ជាង ៥ ឆ្នាំ។

ដោយយោងតាមឯកសារ​ពេទ្យ​របស់​នាយកដ្ឋាន​សុខាភិបាល ខិនធ៍ នៃ​រដ្ឋ​មីឈីហ្គែន (Michigan) សហរដ្ឋ​អាមេរិក បាន​សរសេរ​ថាជំងឺ​ពង​បែក​នៅ​ដៃ​ជើងនិង​មាត់​នេះ មិន​មែន​ជា​ជំងឺ​ពងបែក​ជើង និង​មាត់ ដែល​កើត​ចំពោះ​សត្វ​ពាហនៈ ដូច​ជា គោ​ក្របី ពពែ ជ្រូក​នោះ​ទេ។ គេ​បាន​រក​ឃើញ​ថាមេរោគដែល​បណ្ដាល​ឱ្យ​កើត​ជំងឺ​ពង​បែក​ជើង និង​មាត់​នៅ​នឹង​សត្វ​ពាហនៈ និង​ជំងឺ​ពង​បែក​នៅ​ដៃ​ជើង និង​មាត់ កើត​ចំពោះ​មនុស្ស គឺ​មាន​ប្រភេទ​មេរោគ​ខុស​គ្នា។ជា​ធម្មជាតិជំងឺ​នេះ​មិន​សូវ​កើត​មាន​លើ​មនុស្ស​ចាស់​ទេ៖ «អត់​មាន​មូលហេតុ​ទេ។ ភាគ​ច្រើនៗ លើ​កុមារ​ក្រោម ៥ ឆ្នាំ តូចៗ។ បើ​គ្រុន​ឈាម​ដល់ ១៥ ឆ្នាំអី។ តែ​នេះក្រោម ៥ ឆ្នាំតូច​ជាង​គ្រុន​ឈាម​ទៅ​ទៀត»។ ផលវិបាក​ធ្ងន់ធ្ងរ​របស់​ជំងឺ​ពង​បែក​នៅ​ដៃ​ជើង និង​មាត់ អាច​បណ្ដាល​ឱ្យ​ទៅ​ជា​មាន​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទដូច​រលាក​ស្រោម​ខួរ​ក្បាល រលាក​ខួរ​ក្បាល ហើម​ខួរ​ក្បាល ឬ​កម្រើក​ខ្លួន​មិន​រួច។ ប៉ុន្តែករណី​ទាំង​នេះ​ជា​ករណី​កម្រ។