ជួយគាំទ្រទាំងអស់គ្នាដើម្បីបរិស្ថាន ! ក្រុមហ៊ុន Cleanbodia បានរកឃើញការផលិតថង់ចេញពីរុក្ខជាតិ ដែលមិនមែនប្រើប្រាស់សារធាតុប្លាស្ទិក

បញ្ហាកាកសំណល់ប្លាស្ទិកបានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់ប្រជាជនជុំវិញពិភពលោក។ ដោយយើងដឹងស្រាប់ហើយថាប្លាស្ទិកគឺចំណាយពេលយូរក្នុងការរលាយ ដែលវាបង្កភាពកខ្វក់ដល់បរិស្ថាន និងសំរាមកកកុញផងដែរ។ ថ្មីៗនេះពិតជាគួរឲ្យភ្ញាក់ផ្អើលនឹងចាប់អារម្មណ៍ជាខ្លាំងដោយបងស្រីម្ចាស់ទំព័រ Think Plastic បានបង្ហោះវីដេអូរបស់គាត់និយាយរៀបរាប់ពីការប្រើប្រាស់ប្រអប់ក្រដាស និងថង់ច្នៃចេញពីរុក្ខជាតិដោយក្រុមហ៊ុន Cleanbodia។


អត្ថប្រយោជន៍ជាច្រើនពីថង់ប្លាស្ទិកច្នៃពីរុក្ខជាតិនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ដោយមានការចែករំលែកពីគណនីមួយទៅគណនីមួយទៀត។ លក្ខណៈពិសេសនៃថង់ផលិតចេញពីរុក្ខជាតិនេះ គឺវាធ្វើចេញពីដំឡូងមី ដោយវាមានអាយុកាលរលាយត្រឹម៥ឆ្នាំប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងថង់ប្លាស្ទិកវិញគឺខុសគ្នាជាច្រើនដង ព្រោះថង់ប្លាស្ទិកចំណាយពេលរលាយពី៥០០ឆ្នាំ ទៅ១០០០ឆ្នាំ។ ម្យ៉ាងវិញទៀតការប្រើប្រាស់ថង់ផលិតពីរុក្ខជាតិ និងប្រអប់ក្រដាសនេះគឺបានជួយបរិស្ថានជាច្រើន ដោយវាកាត់បន្ថយកាកសំណល់សំរាមដែលក្ររលាយ ព្រមទាំងអាចជួយឲ្យប្រជាកសិករខ្មែរដាំដំឡូងមីមានទីផ្សារលក់ចេញផងដែរ។ ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចចូលទៅជាវតាមរយៈលីងនេះ http://www.cleanbodia.com/en/order/. ឬក៏ធ្វើការសាកសួរព័ត៌មានទៅទំព័រ Cleanbodia បាន៕​


%d bloggers like this: