​សូម​ជួយ​ស៊ែរចែករំលែក​បន្តផង ! ​អាណិត​ណាស់​ ប្អូន​គេ​ប្អូន​យេីង ដំណឹង​ស្វែករកប្អូនប្រុសម្នាក់ ដោយបានចាក់ចេញពីផ្ទះ ដោយប្រាប់ថាទៅរៀនផ្សងព្រេង​ទាក់ទងនឹងព្រះគុម្ពី​ យេស៊ូគ្រីស ហើយបានបាត់ខ្លួនរយៈពេល១០ថ្ងៃហើយ…

តាមរយៈ​Facebook ប្អូនប្រុស​ សារឿន==ដំណឹង​ ស្វែករកប្អូនប្រុស! ប្អូនប្រុស​ ឈ្មោះហាយ៉ិ​ រិទ្ធី​ ភេទប្រុស​ អាយុ​២០​ ឆ្នាំមាឌល្អិត​ សំបុរ​ខ្មៅស្រអែម​ កម្ពស់​ ១.៦០​ រស់នៅភូមិកាឡៃ៣​ ឃុំកាឡៃ​ ស្រុកអូរជុំ​ ខេត្តរតនគិរី!

ប្អូនប្រុសបានចាក់ចេញពីផ្ទះ​ ចាប់ពីថ្ងៃទី​ ០៧​ កក្តដា​ ឆ្នាំ២០១៩​ ដោយរថយន្តឈ្នួល​ ឆ្ពុះទៅកាន់ខេត្តបាត់ដំបង​ ដោយប្រាប់ថាទៅរៀនផ្សងព្រេង​ ទាក់ទងនឹងព្រះគុម្ពី​ យេស៊ូគ្រីស! លុះដល់ខេត្តដំបង​ ប្អូនប្រុសបានប្រាប់ពុកថា​ កូនបានទៅដល់ខេត្តបាត់ដំបង​ នឹងដល់កន្លែងដែលត្រូវទៅរៀននោះហេីយ​ ប៉ុន្តែមិនបានបញ្ជាក់ទីតាំងច្បាស់លាស់ឡេីយ!

ថ្ងៃនេះជាថ្ងៃទី១៧​ /០៧/២០១៩​ អស់រយ:ពេល​ ១០ថ្ងៃហេីយពុំមានដំណឹងអ្វីទាំងអស់​ ទាំងទូរស័ព្ទ​ និងហ្វេសបុកទាក់ទងពុំបាន! បេីសិនមានប្រិយមិត្ត​ ឬបងប្អូនណាឃេីញសូមជួយទាក់ទងមកលេខខ្ញុំផ្ទាល់ 0975777885/012937679 ​សូម​ជួយ​shares ចែករំលែក​បន្តផង​អាណិត​ណាស់​ ប្អូន​គេ​ប្អូន​យេីង ។

%d bloggers like this: