រន្ធត់ណាស់ ! រថយន្តកាម៉ារីឆ្លាមបានបុកម៉ូតូScoopyពេញទំហឹងរួចជ្រុលទៅបុករថយន្តកុងតឺន័រ

ពណ៏មានបឋម៖ ១៦/០៧/២០១៩ វេលាម៉ោង ១៧:៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ រថយន្តកាម៉ារីឆ្លាម បានបុកម៉ូតូស្គុបពី ពេញទំហឹង រួចជ្រុលទៅបុក រថយន្តកុងតឺន័រ ដែលកំពុងចត នៅម្ខាងនៃផ្លូវ បណ្តាលឲ្យមានជនរងគ្រោះ ០៤នាក់ រងរបួសធ្ងន់-ស្រាល ។

ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុច ភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ ដូច្នេះសូមបងប្អូនគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ថ្ងៃនេះថ្ងៃស្អែកសូមកុំឲ្យមានគ្រោះង្នាក់ចរាចរណ៍ ។

%d bloggers like this: