សូមជួយស៊ែរមួយផង! គួរអោយអាសូតារាកំប្លែងនាយ សានម៉ៅធ្លាក់ខ្លួនឈឺចោះបំពង់ករនិយាយលេងកើត…(មានវីដេអូ)

ដោយតាមរយៈហ្វេសបុករបស់ លោក អុឹម ជីវ៉ា បានសរសេររៀបរាប់ថា សូមជួយស៊ែមួយផងគួអោយអាសូតារាកំប្លែងនាយ សានម៉ៅធ្លាក់ខ្លួនឈឺចោះបំពង់ករនិយាយលេងកើត នៅរសៀលនេះខ្ញុំបាទអុឹម ជីវ៉ា និងក្រុមការងារសិល្បករ បាននាំយកអំណោយរបស់ លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ មកជូនដល់តារាកំប្លែង នាយ សានម៉ៅ ដែលកំពុងមានជំងឺសួតនិងចោះបំពង់ករនិយាយមិនរួច សំរាកព្យាបាលនៅផ្ទះក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

អំណោយរួមមាន អង្ករនាងខុនចំនួន៥០គីឡូក្រាម , ទឹកសុទ្ធ២កេះ ទឹកក្រូចពីកេះ និងថវិការចំនួន ៤០មុឺនរៀល ស្ថានភាពនាយសានម៉ៅក្នុងពេលនេះបានធូស្បើយបន្តិចហើយ តែអាទិត្យក្រោយត្រូវទៅព្យាបាលនៅប្រទេសថៃម្តងទៀត ហើយការព្យាបាលទាំងស្រុងគឺក្រោមការយកចិត្តទុក្ខដាក់ឧត្ថម្ភពីសំណាក់សម្តេចទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចគិក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

ក្នុងឱកាសចុះសួសុខទុក្ខនេះលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅក៏បានផ្តាំផ្ញើសួសុខទក្ខ និងជូនពរដល់នាយសានម៉ៅអោយឆាប់ជាសះស្បើយពីជំងឺនិងវិលត្រឡប់ចូលបំរើវិស័យសិល្បៈវិញ ។

សូមទស្សនាវីដេអូនៅខាងក្រោម ៖

%d bloggers like this: