ធ្លាប់តែស្រមៃមែនទេ? ពេលនេះអ្នកវិទ្យាសាស្រ្តរកឃើញវិធីដាក់បញ្ចូលចំណេះដឹងក្នុងខួរក្បាលមនុស្សហើយ

ប្រហែលជាមានមនុស្សមិនតិចទេ ដែលធ្លាប់គិតនិងស្រមៃថាប្រសិនបើអ្នកស្រូបទាញចំណេះដឹងដាក់ក្នុងខួរក្បាលបានមិនដឹងជាល្អយ៉ាងណានោះ។អ្នកខ្លះដល់ថ្នាក់ជិតដល់ពេលប្រឡង ចង់យកសៀវភៅដាំទឹកផឹក ដើម្បីស្រូបចំណេះដឹងខណៈដែលមេរៀនអានតាមមាត់ចេញតាមត្រចៀកអស់ធ្វើម៉េចក៏មិនចេះមិនចាំ។

ពេលនេះអ្នកស្រាវជ្រាវបានអះអាងថាគេមានវិធីដែលបញ្ជូលពត័មានចូលទៅក្នុងខួរក្បាលដោយផ្ទាល់ ព្រមទាំងអាចបង្រៀនជំនាញថ្មីៗដល់មនុស្សដោយមិនបាច់ត្រូវការពេលយូរឡើយ តាមរយៈការបញ្ចូលពត៍មាននេះ។ស្តាប់ទៅវាហាក់ដូចជារឿងកុហក បែបវិទ្យាសាស្រ្តSci-fi ច្រើនជាងរឿងពិត ប៉ុន្តែក្រុមអ្នកResearchពីមន្ទីពិសោធន៍HRL នៅរដ្ធកាលីហ្វរញ៉ាបានអះអាងពីរបកគំហើញថ្មីនេះ ត្បិតថាវាមិនអស្ចារ្យដូចរឿងThe Matrix ក៏ពិតមែន តែវាជាច្រកទ្វារដែលអាចអភិវឌ្ឈន៍បាន។

Dr. Matthewsជឿជាក់ថា ការចាក់បញ្ចូលចំណេះដឹងនេះពិតជាអាចយកប្រើការបាន មិនថាការសិក្សារ ការប្រឡងព្រមទាំងជំនួយសម្រាប់អ្នកចង់រៀនភាសាថ្មីៗផងដែរ។

ទោះយ៉ាងណា នេះត្រឹមជាជំហានដំបូងប៉ុណ្ណោះសម្រាប់បច្ចេកវិទ្យាមួយនេះ ដោយទាន់មានពេលកំណត់ច្បាស់ថាវាមានសុវត្ថិភាព ប្រើប្រាស់ពេញលេញនៅពេលណាមួយនៃអនាគតនោះឡើយ ដូច្នេះសម្រាប់អ្នកសិក្សារបច្ចុប្បន្នកុំរង់ចាំវាអី ខំរៀនសិនទៅ៕

%d bloggers like this: