ពិតជាអស្ចារ្យណាស់! កម្ពុជាយើងនឹងមានទីលានប្រណាំងរថយន្តលំដាប់ពិភពលោក ដោយគ្រោងបើកដំណើរការសាកល្បងនៅចុងឆ្នាំ២០២០ខាងមុខនេះ…

ភ្នំពេញៈ ទីលានប្រណាំងរថយន្តលំដាប់ពិភពលោក របស់ក្រុមហ៊ុនម៉ុង ឬទ្ធី និង ក្រុមហ៊ុនជប៉ុន YAMAMOTO ROCK PRODOUCTS Co.Ltd ដែលមានប្រវែង២ ២១៧ម៉ែត្រ ចាប់ផ្ដើមអ៊ុតបេទីមហើយ ដោយគ្រោងនឹងបើកដំណើរការសាកល្បងនៅឆ្នាំ២០២០ខាងមុខនេះ។ នេះបេីយោងតាមហ្វេសប៊ុក របស់ឯកឧត្ដម ម៉ុង ឫទ្ធី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ។

ទីលានប្រណាំងរថយន្តលំដាប់ពិភពលោក របស់ក្រុមហ៊ុនម៉ុង ឬទ្ធី និង ក្រុមហ៊ុនជប៉ុន YAMAMOTO ROCK PRODOUCTS Co.Ltd នឹងដាក់ឱ្យដំណើរការសាកល្បងនៅដើម្បីឆ្នាំ២០២០ខាងមុខនេះ។

លោក ឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុនម៉ុងឬទ្ធីគ្រុបបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៩ នេះថា ថ្ងៃនេះយើងចាប់ផ្ដើមអ៊ុតបេទីម នៅលើផ្លូវរត់ប្រណាំងរថយន្តប្រវែង ២.២១៧ម៉ែត្រ ដែលបានរួមគ្នាបង្កើតអោយមានជាលើកទីមួយ នៅក្នុងតំបន់អភិវឌ្ឍន៍ម៉ុង ឫទ្ធីសែនជ័យឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺរវៀងក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប ជាមួយលោក Yamamoto Japan គំរោងនេះ នឹងចាប់ផ្ដើមដំណើរការសាកល្បងដើមឆ្នាំ 2020ខាងមុខនេះ ពេលនោះនិងមានភ្ញៀវជាតិអន្តរជាតិមកចូលរួម ព្រមទាំងមានព្រឹត្តិការណ៍ជាច្រើនទៀតនៅក្នុងតំបន់នោះ។

ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប ជាមួយនឹងក្រុមហ៊ុន YAMAMOTO ROCK PRODOUCTS Co.Ltd កាលពីដើមខែមករា ឆ្នាំ២០១៩កន្លងមកនេះ បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី គំរោងសហប្រតិបត្តិការអាជីវកម្ម សាងសង់ទីលានប្រណាំងរថយន្តលំដាប់ថ្នាក់លេខ២ពិភពលោក ជាលើកដំបូងបំផុតនៅលើទឹកដីឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា។

គំរោងកសាងទីលានកីឡាយានយន្តនេះ មិនសូវទទួលបានប្រាក់ចំណេញច្រើនទេ តែវានឹងអាចធ្វើជាស្ពានចម្លង ឲ្យរវាងទំនាក់ទំនងក្រុមកីឡាករនៃប្រទេសទាំងពីរ រួមជាមួយនឹងបណ្ដាប្រទេសជាច្រើន ទៀតនៅលើពិភពលោក ដែលប្រជាជនស្រឡាញ់ចូលចិត្តកីឡាយានយន្តនេះផងដែរ។

ក្រុមហ៊ុនរបស់លោក Yamamoto មានទីលានប្រណាំងរថយន្តដូចខាងលើនេះ មួយកន្លែងនៅក្នុងប្រទេសជប៉ុនមានអាយុកាល ១៦ឆ្នាំរួចមកហើយ ។ យោងតាមបទពិសោធន៍នេះ ក្រុមហ៊ុនទាំងពីរបានឯកភាពគា្ន ចាប់ផ្តើមសាងសង់ទីលានប្រណាំងរថយន្តនេះកាលពីកន្លងមកនេះ៕

%d bloggers like this: