ពេញនិយមណាស់ ! អាណាព្យាបាលនាំគ្នាលាបរង្វង់ភ្នែកកូនចេញជាពណ៌ខ្មៅដូចខ្លាឃ្មុំផេនដា ដើម្បីបញ្ឈប់ពួកគេពីការលេងទូរស័ព្ទ

យើងដឹងហើយថាសម័យបច្ចុប្បន្ននេះអ្វីៗក៍មានការជឿនលឿនដែលមិនថាសាលារៀន មន្ទីពេទ្យ ស្ពាន ផ្លូវ នោះទេសុទ្ធតែមានការរីកចម្រើនទៅមុខគួរឲ្យកត់សម្កាល់ ។ ជាពិសេសគឺវិស័យបច្ចេកវិទ្យាតែម្ដង សព្វថ្ងៃនេះ ប្រជាជនសឹងតែទាំង៨០ភាគរយ ហើយដែលមានទូរស័ព្ទប្រើប្រាស់ មិនថាមនុស្សចាស់នោះទេ សូម្បីតែក្មេងៗក៍មានប្រើសឹងតែគ្រប់ៗគ្នាដែរ ។

ជាក់ស្ដែង ក្រោយពីមានសារពត៌មានជាច្រើននៅក្នុងប្រទេសថៃបានចុះផ្សាយអំពីរឿងនេះ សូម្បីតែនៅស្រុកខ្មែរយើងក៏បានធ្វើកា រចុះផ្សាយផងដែរពីពត៌មាននេះ ។ ក្រោយពេលដែលធ្វើបែបនេះឪពុកម្តាយជាច្រើន បានថតរូបកូនៗរបស់គេ បង្ហោះចូលក្នុងបណ្តាញសង្គមជាមួយសារបញ្ជាក់​ ថាការធ្វើបែបនេះគឺមានប្រសិទ្ធភាព។ ដោយក្មេងៗទាំងនោះក្រោកពីគេងមកឃើញមុខពួកគេមានរង្វង់ភ្នែកខ្មៅក៏យំ ហើយឪពុកម្តាយព្យាយាមប្រាប់ មូលហេតុនៃផលប៉ះពាល់ការលេងទូរស័ព្ទទៅកូនៗរបស់ពួកគេ៕

%d bloggers like this: