ប្រជាពលរដ្ឋចំនួន៣ភូមិ ! ផ្ទះការតវ៉ាសារជាថ្មីម្ដងទៀត ទាក់ទងនឹងរឿងទំនាស់ដីដ៏​យូរអង្វែង នៅចំណុចអាស្រមបង្គោលកីស្រីម៉ៅ…

ទំនាស់ដីដ៏​យូរអង្វែង នៅចំណុចអាស្រមបង្គោលកីស្រីម៉ៅ ដែលបានឆក់យកជីវិតទាហានម្នាក់ធ្លាក់ពីលើកៅអីស្លាប់ កាលពីប៉ុន្មានថ្ងៃមុននេះ បានចាប់ផ្ដើមកក្រើកឡើ​ងវិញទៀតហើយ ដោយប្រជាពលរដ្ឋ​មកពីភូមិចំនួន៣ ផ្ទុះការតវ៉ាជាថ្មីម្តងទៀត។

សេចក្តីរាយការណ៍ បានអោយដឹងថា ប្រជាពលរដ្ឋមកពី ៣ភូមិ អាជ្ញាធរ៣ឃុំ និងគណៈកម្មការវត្ត អាស្រមបង្គោលកីស្រីម៉ៅ បានទទូចសុំសម្តេចតេជោ និងសម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត មេត្តាជួយផ្តល់យុត្តិធម៌ នៅពេលដែលប្រជារាស្ត្រអះអាងថា ក្រុមយោធា k88 រំលោភបំពាន់យកដីរបស់ពួកគាត់។

ហេតុការណ៍ផ្ទុះ​ការតវ៉ាជាថ្មីម្តងទៀតនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១ និង៣០នាទីព្រឹកថ្ងៃទី១៦ កក្កដា ២០១៩ នៅចំណុច ភ្នំបង្គោលកី អាស្រ័មស្រីម៉ៅ ស្ថិតនៅក្នុងភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ហេតុការណ៍​តវ៉ានេះ កើ​តឡើង បន្ទាប់ពី ស.ជ.ណ កាត់យកដីអាស្របបង្គោលកីស្រីម៉ៅ និងដីប្រជាពលរដ្ឋ៥៣ក្បាលដី និងភ្នំ៥ ដែលប្រជាពលរដ្ឋអាស្រ័យផលរាល់ថ្ងៃរបស់ប្រជាពលរដ្ឋ៤ឃុំស្រែថ្មី ជ្រៃបាក់ ព្រៃមូល គ្រាំលាវ។

ក្នុងហេតុការណ៍តវ៉ាខាងលើ ប្រជាពលរាស្ត្រ បានទទូចម្តងហើយម្តងទៀត សុំឱ្យសម្ដេចតេជោនិរាករណ៍ លិខិតលេខ (១៥៤ សជណ មយ) ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ទីស្ដីការគណៈរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី (ដោយអនុរដ្ឋលេខាធិការ លោក​ ឆាយ វ៉ាន់នឿន) កម្មវត្ថុស្ដីពីរបាយការណ៍លទ្ធផល ចុះស្រាវជ្រាវ ទីតាំងរៀបចំការកសាងសង់មជ្ឈមណ្ឌល k ៨៨ នៅក្នុងភូមិគល់គប់ ឃុំស្រែថ្មី និងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងស្នើសុំគោលការណ៍មួយចំនួន។

%d bloggers like this: