ទីបំផុតស្គាល់អត្តសញ្ញាណម្ចាស់រថយន្ត RANGE ROVER បើកបុកក្មេងស្រីសិស្សសាលាម្នាក់ស្លាប់នៅស្រុកពញាក្រែកហើយ

ភ្នំពេញៈ រថយន្តសេរីទំនើបម៉ាក រ៉េងរ៉ូវើ (RANGE ROVER) បានបើកបុកក្មេងស្រីសិស្សសាលាម្នាក់ស្លាប់។ ចំណែកម្ចាស់រថយន្តរ៉េងរ៉ូវើ បានរត់គេចខ្លួនបាត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបាន កើតឡើងលើផ្លូវជាតិលេខ៧ ភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (មុខស្នងការដ្ឋានចាស់)។


រថយន្តសេរីទំនើបម៉ាក រ៉េងរ៉ូវើ (RANGE ROVER) ពណ៌ស ពាក់ស្លាកលេខ 2BG-7668 ផលិតឆ្នាំ២០១៤ ជាកម្មសិទ្ធិឈ្មោះ ឡី សំរ៉ស់ មានអាស័យដ្ឋាននៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំពោះករណីនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកម្ចាស់ដើម្បីយកមកដោះស្រាយតាមផ្លូវច្បាប់។



%d bloggers like this: