គួរឲ្យអាណិតណាស់ ! បុរសជាប្តីបានទៅឆក់ត្រី ស្រាប់តែជួបរឿងអកុសល មិនបានប្រយ័ត្នត្រូវឧបករណ៏ឆក់ត្រីរបស់ខ្លួនឆក់ស្លាប់…

នៅថ្ងៃទី 15/07/2019 នៅវេលាម៉ោងប្រហែល 09នាទីយប់ ។ មានករណីឆក់ត្រីបណ្ដាលអោយឆក់ខ្លួនឯងស្លាប់ នៅចំណុចវាលប្រាំងក្បែរទួលតាង៉ែត ស្ថិតនៅភូមិកំពង់ក្រមួន ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។ សាកសពជនរងគ្រោះឈ្មោះ រួត រ៉ា ភេទប្រុស អាយុ 36ឆ្នាំ មានទីលំនៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង មុខរបរ ឆក់ត្រី ។

ក្រោយពេលពិនិត្យសាកសពនោះពិតជាស្លាប់ដោយសារដែកឆក់ ឆក់ត្រីពិតប្រាកដមែន ។ បច្ចុប្បន្នសាកសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជើងទឹក👮‍♂️ ។

%d bloggers like this: