សូមជួយស៊ែរបន្ដផង ! ប្រទះឃើញ Pass app មួយគ្រឿងត្រាំក្នុងប្រឡាយទឹកស្អុយមួយកន្លែងដោយមិនដឹងមូលហេតុ…

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង​ដោយប្រជាពលរដ្ឋបានប្រទះឃើញ ឡាំប្រឺតាឥណ្ឌាមួយគ្រឿង ត្រាំក្នុងប្រឡាយទឹកស្អុយមួយកន្លែង ដោយមិនដឹងមូលហេតុ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចប្រឡាយទឹកស្អុយ តាមផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។



ក្រោយកើតហេតុ សមត្ថកិច្ចបានហៅរថយន្តស្ទូច មកស្ទូចឡាំប្រឺតាខាងលើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-2781 ឡើងមកលើគោក និងដើម្បីស្រាវជ្រាវ ដោយដាក់ការសង្ស័យថា អ្នកបើកស្រវឹងទំនងជាស្រវឹងបើកធ្លាក់ និងឃើញដានជើងដើរឡើងមកលើគោកផងដែរ យកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ២ ដើម្បីស្រាវជ្រាវរកម្ចាស់បន្តទៀត៕


%d bloggers like this: