គួរឲ្យស្ញើចសរសើរណាស់! គ្រាន់តែលឺដំណឹងថា ប្រជាជន​ក្នុង​មូលដ្ឋាន​ឈឺគ្មានលុយព្យាបាល​ លោកស្រី​ មេឃុំ​ សំពងជ័យ បានធ្វើរឿងមួយដែល…

នៅព្រឹក​ថ្ងៃ​ទី​ ១៦​ ខែ​ កក្ដដា​ ឆ្នាំ​ ២០១៩​ បន្ទាប់​ពី​ទទួល​ដំណឹងថា​ ប្រជាជន​ក្នុង​មូលដ្ឋាន​ឈឺគ្មានលុយព្យាបាល​ លោកស្រី​ មេឃុំ​ សំពងជ័យ​ បានទាក់​ទងទៅមន្ទីរពេទ្យស្រុក​ យករថយន្តពេទ្យមកដឹកទៅមន្ទីរពេទ្យស្រុក​ដេីម្បីទទួលការព្យាបាល​ ។

ប៉ុន្តែ​ដោយស្ថានភាពដំបៅធ្ងន់ធ្ងរ​ ខាងមន្ទីរពេទ្យស្រុក​ បានលាងមុខរបួសរួចដឹកបន្ដទៅ​មន្ទីរ​ពេទ្យ​លោកសង្ឃ​នៅ​រាជធានី​ភ្នំពេញ​នៅថ្ងៃដដែលនេះតែម្ដង​ ។

សូមជម្រាបពីមូលហេតុខ្លះៗពីជម្ងឺរបស់ប្អូនប្រុស. ស៊ុម. វេត កាលពីខែមុនប្អូនបានទៅធ្វើជាកម្មករសំណង់នៅខេត្តរតនគីរី ហើយបានដួលម៉ូតូធ្វើអោយមានរបួសក្រោយមកក៍បានបន្តធ្វើសំណង់ទៀតហើយគេប្រើលាងអាងទឹក ដែលអាងនោះគេត្រាំលាងផ្លែ ( សម្រាប់ទុកបានយូរ )

ដោយមានមុខរបួសហើយដជើងធ្វើការលែងកើតទើបត្រឡប់មកផ្ទះវិញនៅភូមិកកោះ ឃុំសំពងជ័យ. ដោយក្រីក្រផងហើយក្នុងគ្រួសារឪពុកឈឺ ម្ដាយឈឺភ្នែកទៀតនោះ គាត់មិនមានលុយទៅព្យាបាលក៍សម្រេចរកគ្រូខ្មែរស្ដោះ ហើយមិនបានរាយការណ៍អាជ្ញាធរនោះឡើយ ។

%d bloggers like this: