(មានវីដេអូ) ថ្ងៃក្រោយកុំចេះតែហ៊ាន ! ចោរឆក់ដែលល្បីកក្រើកក្នុងហ្វេសបុ៊កពេលនេះត្រូវបានសមត្ថកិច្ចចាប់ហើយ….

កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ឃ្លីប​វីដេអូ​មួយ​ ដែលតាម​រយៈ​គណនី​ឈ្មោះ​ Chen Hao បាន​ធ្វើ​ការ​បង្ហោះ​នៅ​លេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាក់ទង​នឹង​ករណី​ចោរ​បាន​ជិះ​ម៉ូតូ​មកឆក់​ទូរស័ព្ទ​ដៃរបស់​ប្រជាពលរដ្ឋ​ដល់​ចិញ្ចឹម​ផ្លូវ​ ដែលនេះពិតជា​ករណី​មួយព្រហេីន​ពេកហេីយ​។ ជាមួយ​គ្នា​នេះ​ដែរ​ ម្ចាស់​គណនី​រូបនេះ​ក៏បាន​មានការ​លេីកឡេីង​ថា៖​ «នេះជាសកម្មភាពចោរ​ ដែលបានឆក់ទូរស័ព្ទមិត្តភក្តិរបស់ខ្ញុំ សូមបងប្អូនជួយ​ ស៊ែរ​ រកមុខចោរម្នាក់នេះផង»។

ជុំវិញ​ករណី​ខាងលើ​នេះ​ ក្រោយ​ពី​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រួចមក​ សមត្ថកិច្ច​បា​ន​ធ្វើ​ការ​ចុះស្រាវ​ជ្រាវ​រហូត​កំណត់អត្ដសញ្ញាណ​ជនសង្ស័យ​ ឈានដល់ការ​ចាប់​ខ្លួន​បាន​២នាក់​ ក្នុង​ចំណោម​បក្សពួក​៣នាក់​ ​ដែល​ទី១ឈ្មោះ ឆេង ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៨០ បុរីចំការដូង ស្ថិត​ក្នុងខណ្ឌដង្កោ ជិះម៉ូតូហុងដាស្កុបពី ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HS-5846 (ជាឆក់ផ្ទាល់)និងជនសង្ស័យទី២មានឈ្មោះ អ៊ី លឹមងួន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងម៉ាស៊ីនដេរ ស្នាក់នៅភូមិអង្គស្លែង សង្កាត់ឪឡឹក ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ខៀវ ស៊េរីឆ្នាំ២០១៩ បិទស្កុតស ពាក់ស្លាកលេខ ភ្នំពេញ 1HD-2850 (ជាអ្នកបិតគូទ) និងបក្ខពួកម្នាក់ទៀត​ ដែលរត់គេចខ្លួន មានឈ្មោះ អាម៉េង ភេទប្រុស អាយុជាង២០ឆ្នាំ ស្នាក់នៅម្តុំព្រែកប្រា ខណ្ឌច្បារអំពៅ ជិះម៉ូតូ ហុងដាឃ្លីក ពណ៌ខ្មៅ ស៊េរី២០១៩ មិនចាំស្លាកលេខ (គេចខ្លួន)។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២រូប​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​ដេីម្បី​សាកសួរ​នៅប៉ុស្តិ៍កាកាបទី២​ និងបន្ត​កសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត។ គួររំលឹក​ផងដែរ​ថា​ ហេតុការណ៍​ខាង​លើ​នេះ​ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចកែងគ្លីនិកព្យាបាលសង្ក័ម៉ារី ផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។




%d bloggers like this: