ប្រជាពលរដ្ឋប្រកបរបរនេសាទនៅស្រុកទឹកឈូបានចោទប្រកាន់មេប៉ុស្តិ៍នគរបាលថាកំពុងកាងបទល្មើសនេសាទធ្វើឲ្យពួកគាត់ដែលជាអ្នកប្រកបរបរដោយសុច្ចរិត

ប្រជាពលរដ្ឋប្រកបរបរនេសាទនៅស្រុកទឹកឈូបានចោទប្រកាន់មេប៉ុស្តិ៍នគរបាលជើងទឹកត្រពាំងរពៅប្រចាំការ លោក យឹម រ៉ា នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ថាបាន និងកំពុងកាងបទល្មើសនេសាទធ្វើឲ្យពួកគាត់ដែលជាអ្នកប្រកបរបរដោយសុច្ចរិតជួបការលំបាកក្នុងការរកប្រាក់ចំណូល។

ពលរដ្ឋមិនបញ្ចេញឈ្មោះម្នាក់ដែលជាអ្នកនេសាទជាលក្ខណៈប្រពៃណី កំពុងជួបការលំបាកដោយសារភាគច្រើនប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ដូចជា លបកន្ទុរកណ្តុរ ឧបករណ៍ឆក់ មងកេវ និងទូកអូសបាល់ ហើយការប្រើប្រាស់ឧបករណ៍ទាំងនេះបានព្រោះតែ មេប៉ុស្តិ៍នគរបាលខាងលើជាអ្នកកាង ដោយតម្រូវឱ្យបង់ប្រាក់ក្នុងមួយខែ២០ម៉ឺនរៀល ឈិបឆក់ពីប្រាំម៉ឺនរៀលទៅប្រាំមួយម៉ឺនរៀល។ លើសពីនេះទៀត លោកមេប៉ុស្តិ៍ក៏បានកាងបទល្មើសដឹកឈើតាមទូកចុះពីព្រែកទៅសមុទ្រផងដែរដោយត្រូវបង់មួយខែ២០ម៉ឺនរៀល។

យ៉ាងណាលោកមេប៉ុស្តិ៍បានច្រានចោលការចោទប្រកាន់ខាងលើ ប៉ុន្តែលោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម ខេត្តកំពតបានបញ្ជាក់ថាបទល្មើសនេសាទនៅ ឃុំព្រែកត្នោតពិតជាកើតមានមែន។ យើងនឹងរង់ចាំមើលថាតើសមត្ថកិច្ចនឹងដោះស្រាយជូនពលរដ្ឋបែបណា និងទាន់ពេលវេលាដែរឬទេ!

%d bloggers like this: