ក្តៅៗ ! ទាំងព្រឹកតែម្ដង រន្ធត់ណាស់មានគ្រោះថ្នាក់ចរាចរណ៍រថយន្តធំ២គ្រឿងបុកប៉ះគ្នាយ៉ាងពេញទំហឹង…

ក្តៅៗ! រន្ធត់ណាស់ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តធំ២គ្រឿងបុកប៉ះគ្នា នៅជិតចំណោតអូរត្រាវ ភូមិសាស្ត្រឃុំបិតត្រាំង ផ្លូវជាតិលេខ៤ វេលាម៉ោងជាង ៩ព្រឹកថ្ងៃ១៦ កក្កដា ឆ្នាំ២០១៩នេះ ទិសដៅផ្ទុយគ្នា ក្នុងនោះរថយន្តក្បាលពណ៍លឿង បើកបរទិសដៅចេញពីក្រុងព្រះសីហនុ ចំណែករថយន្តក្បាលពណ៍ក្រហមដែលខូចខាតខ្លាំង បើកបរទិសដៅចូលក្រុងព្រះសីហនុនា ។

បើតាមពលរដ្ឋដែលផ្ញើរូបភាពមកប្រាប់ថា មានអ្នកបើកបររថយន្តមួយរូបភាគីរថយន្តពណ៍ក្រហម ក្រោយបុកប៉ះបានជាប់គៀបក្នុងរថយន្ត ប៉ុន្តែត្រូវបានគេជួយគាស់យកចេញបានភ្លាមៗ និងថាករណីនេះមានអ្នករងរបួសដែរ ប៉ុន្តែមិនធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតទេ ។ (សូមបង្កើនការប្រុងប្រយត្ន័ពេលបើកបរ) ។

%d bloggers like this: