សូមប្រុងប្រយ័ត្ន ! ឥទ្ធិពលព្យុះដាណាស់ នឹងធ្វើឲ្យ​កម្ពុជា​មាន​ភ្លៀងនិងខ្យល់​ខ្លាំង​……

ដោយយោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧត្តុនិយមថ្ងៃនេះបានចេញ សេក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុថា៖ ខ្យល់មូសុងនិរតីបាននឺងកំពុងបង្កើនឥទ្ថិពល មកលើតំបន់មាត់សមុទ្រ គួបផ្សំនឹងសម្ពាធមួយ​ ដែលស្ថិតនៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងលិច ។


វិសម្ពាធនឹងបំលែងខ្លួនទៅជាព្យុះទី៥ ឈ្មោះ ដាណាស់ (Danas)នាថ្ងៃស្អែកមានទិសដៅឆ្ពោះទៅប្រទេសភាគខាងកើត។ កម្ពុជាបានត្រឹមទទួលនូវឥទ្ធិពលតែប៉ណ្ណោះ។ សម្រាប់​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​អាច​មាន​ភ្លៀង​ក្នុង​តម្រិត​ខ្លាំង កម្រិត​មធ្យម ទៅ​បង្គួរ និង​តំបន់​ខ្លះពី​តិច​ទៅ​បង្គួរ។ ការជូនដំណឹងនេះ​គិតចាប់ពី​ថ្ងៃទី​១៦ ដល់​ទី​២២ ខែកក្កដា ឆ្នាំ២០១៩។ តាម​រយៈសេចក្ដីជូនដំណឹង​នេះ​ ក្រ​សួង​ស្នើ​ឲ្យ​ប្រ​ជា​ពល​រដ្ឋអ្នកនេសាទ អ្នក​ទេសចរតាមឆ្នេរ និង​កោះត្រូវ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់៕​

%d bloggers like this: