ទីបំផុតម៉ូតូ HONDA CLICK 150I ឆ្នាំ២០២០មានលក់នៅក្នុងប្រទេសកម្ពុជាយើងហើយដែលមានតម្លៃ…..

ម៉ូតូគីជាប្រភេទមធ្យោបាយធ្វើដំណើរមួយដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងបណ្ដាលប្រជាពលរដ្ឋទូទាំងពិភពលោកជាពិសេសប្រជាជនអាសុីតែម្ដងព្រោះគេនិយមជិះវា ជាពិសេស គឺវ័យកណ្តាល និងវ័យចាស់ ដោយងាយស្រួលក្នុងការធ្វើដំណើរបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។ដោយឡែក ស្រាប់តែកាលពីពេលថ្មីៗនេះ ក្រឡែកទៅមើលក្រុមហ៊ុន ហុងដា ម៉ូតូ ស្ថិតនៅប្រទេសថៃវិញបានធ្វើការដាក់បង្ហាញម៉ូតូ Honda Click 150i ម៉ូដែលឆ្នាំ២០២០ បានចំនួន១សប្ដាហ៏រួចមកហើយ ។


ប៉ុន្ដែក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នេះស្រាប់តែវាបានលេចវត្ដមាននៅក្នុងទីក្រុងភ្នំពេញហើយ។ ដោយជាហេតុធ្វើឲ្យមិត្ដៗយុវវ័យមានចិត្ដស្រលាញ់ចង់បានវាយ៉ាងខ្លាំង។ ជាមួយគ្នានេះផងដែរចំពោះតម្លៃរបស់វាវិញត្រូវបានឲ្យដឹងថាគឺមានតម្លៃចំនួន ៣៤០០ដុល្លារ ហើយចំពោះលក្ខណៈសម្បត្ដិរបស់វាគឺបានភ្ជាប់មកជាមួយចំណុចទាក់ទាញធំៗជាច្រើនដែលមានដូចជា៖”កូនសោវៃឆ្លាតឬហៅទូទៅថាជា Smart Key, អំពូលមុខក្រោយជាប្រភេទ LED, ហ្រ្វាំងថាស, ធុងសាំងចំណុះជាង ៥ លីត្រ និងមានឃ្លុកផ្ទុកសម្ភារះនានាក្រោមកែបបានយ៉ាងងាយស្រួលនិងធំទូលាយផងដែរ។







%d bloggers like this: