សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ នៃសពឯកឧត្តម សុខ ឡេង !

ដោយតាមរយៈហ្វេសបុកលោក Sar Sokha បានសរសេរសាររៀបរាប់ថា ព្រឹកនេះក្រុមការងារឲ្យជំនួសខ្ញុំ និងភរិយា បាននាំយកកម្រងផ្កា និងបច្ច័យ ទៅគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ ឡេង អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ដោយរោគាពាធ ។

ខ្ញុំ និងភរិយា ព្រមទាំងក្រុមការងារ សូមសំដែងនូវការសោកស្តាយ និងអាឡោះអាល័យជាពន់ពេក ជាមួយលោកជំទាវ ប៊ួយ វណ្ណរ៉េម និងក្រុមគ្រួសារ ចំពោះការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ចៅ ចៅទួត ដ៏ល្អ និងប្រកបដោយព្រហ្មវិហារធម៌ មួយរូប ។

សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយលើលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធឯកឧត្តម សុខ ឡេង បានទៅសោយសុខក្នុងឋានសុគតិភពកុំបីខានឡើយ។
…………..
១៥ កក្កដា ២០១៩

%d bloggers like this: