ជួយចែករំលែកបន្តផង ! ខ្ជាយមិនត្រឹមតែមានអត្ថប្រយោជន៍ច្រើនប៉ុណ្ណោះទេ ប៉ុន្តែខ្ជាយក៏ជាឱសថធម្មជាតិព្យាបាលជំងឺមួយចំនួនបានផងដែរ

រុក្ខជាតិ ៖ ខ្ជាយ ផ្នែកប្រើប្រាស់ ៖ មើម។ កន្លែងដាំដុះ ៖ ដាំតាមផ្ទះជាគ្រឿងស្លរ។ កន្លែងដាំដុះ ៖ ដាំតាមផ្ទះជាគ្រឿងស្លរ។ លក្ខណៈរុក្ខជាតិ ៖ រុក្ខជាតិប្រទាលមានមើមមានកំពស់ពី ៥០-៨០ស.ម ស្លឹក ៖ ស្លឹកធំរៀវវែងប្រមាណ ៣០ស.ម ពណ៌បៃតងចាស់ ផ្កា ៖ ពណ៌ផ្កាឈូកមាន២ទន្ទឹមគ្នា ត្របកផ្កាធំប្រមាណ ២ស.ម។
នៅគែមស្រទាប់ពណ៌ក្រហម។

ការព្យាបាល ៖ – មើម ឈឺពោះ ប្រេះមាត់ ស្ងួតមាត់ បញ្ចុះទឹកនោមឈឺក្រពះរាកមួលអាសន្នរោគ ពិស ធ្លាក់សសំរួលអារម្មណ៍…។ កំរិតប្រើ ៖ – មើមស្រស់លាងទឹកអោយស្អាត ប្រើ៥០ក្រាម ក្នុងមួយថ្ងៃដាំទឹកហូប។ – ប្រើខាងក្រៅបុកខ្ជាយស្រស់លាយអំបិលបន្តិចលាបឬបិតបំពោក (បិតអោយពេញ)។


សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត ។ ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ៕






%d bloggers like this: