មួយទៀតហើយ! រថយន្តដឹកទំនិញ ០១ គ្រឿង មិនដឹងជាកើតអីបើកសុខៗស្រាប់តែរអិលធ្លាក់ផ្លូវ ដោយខ្លួនឯង…

ខេត្តកោះកុង -របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកោះកុងអោយដឹងថា នៅវេលាម៉ោង ៨:១៥ នាទីព្រឹក ថ្ងៃទី ១៥ – ០៧ – ២០១៩ លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ នៅចំណុចអន្ទង់អាំងធំស្ថិតក្នុងភូមិ ជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ មានរថយន្តដឹកទំនិញ មួយគ្រឿងរអិលធ្លាក់ផ្លូវ ដោយខ្លួនឯង។

រថយន្តដឹកទំនិញ ០១ គ្រឿងនេះ (Hyundai) ពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A ៤០០០ បើកបរដោយឈ្មោះ ប៉ិច រដ្ឋមុន្នី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើកបរក្នុងទិសដៅពីខេត្តកំពត មកខេត្តកោះកុង បានរអិលធ្លាក់ផ្លូវ នៅចំណុចកើតហេតុខាងលើ ដោយបានបើកបុកនឹងរនាំងសុវត្ថិភាពដងផ្លូវខូចខាតចំនួន ០៤ផ្ទាំង។

បើតាមរបាយការណ៍ពីនគរបាលដដែលថាមូលរហតុ បណ្តាលមកពីមេឃភ្លៀងរអិល ជាន់ហ្វ្រាំងពុំស៊ី និងថាហេតុការណ៍នេះមិនមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិតទេ៕ (រូបភាពន.បកោះកុង) ។

%d bloggers like this: