ជួយស៊ែរបន្តផង ! ឈប់បារម្ភទៅបងប្អូន ពេលនេះសាច់ជ្រូក​ដែលលក់​នៅ​ផ្សារសុទ្ធ​តែមាន​ត្រា​បញ្ជាក់ពី​មន្ត្រី​ជំនាញ​ធានាថាមិនមែនជា​ជ្រូក​ឈឺ​

(​ភ្នំពេញ​)៖ សាច់ជ្រូក​គ្រប់​ទី​សត្វឃាត ក្នុង​រាជធានី​ភ្នំពេញ ដែល​យកមក​លក់​នៅតាម​ផ្សារ សុទ្ធ​តែមាន​បោះត្រា បញ្ជាក់​ពី​គុណភាព​សាច់ និង​ធានាថា ជា​ជ្រូក មិនមាន​ជំងឺ​។ ជាក់ស្តែង សាច់ជ្រូក​នៅ​ផ្សារ​ដើម​គរ ត្រូវបាន​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ ដោយ​បោះត្រា​បញ្ជាក់​ពី​គុណភាព​ត្រឹមត្រូវ ដែល​ប្រជាពលរដ្ឋ អាច​បន្ត​ហូប​សាច់ជ្រូកដោយ​សប្បាយ គឺ​មិន​បារម្ភ​ពី​ជ្រូក​ឈឺ​ងាប់ ដោយ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នោះឡើយ​។

​ការបញ្ជាក់​ពី​មន្ត្រី​ជំនាញ​លើ​សាច់ជ្រូក​នេះ បានធ្វើ​ឡើង ខណៈដែល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កំពុង​ឆ្លង​រាតត្បាត លើ​សត្វ​ជ្រូក នៅក្នុង​ខេត្តរតនគិរី ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង និង​នៅ​ខេត្តតាកែវ​៕ ​ប្រភព៖swiftnews


%d bloggers like this: