រន្ធត់ណាស់! ករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តដឹកទឹកសុទ្ធ បុកជាមួយនឹងរថយន្តដឹកដី បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតគៀបជាប់នឹងរថយន្ត…(មានវីដេអូ)

ពត៏មានបឋម៖ កាលពីព្រឹកថ្ងៃមិញនេះ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ។ ដោយតាមប្រភពពី Fresh News បានអោយដឹងថា មានគ្រោះថ្នាក់ចរាចរណ៏ដ៏គួរអោយរន្ធត់មួយបានកើតឡើង រវាងរថយន្តដឹកទឹកសុទ្ធ បុកជាមួយនឹងរថយន្តដឹកដី ដែលមានទីតាំងនៅតាម បណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បណ្តាលអោយមានអ្នកស្លាប់ម្នាក់នៅក្នុងរថយន្ត ហើយនិងម្នាក់ទៀតបានគៀបជាប់នៅនិងរថយន្ត ប៉ុន្តែនៅមានជីវិត ។ ពេលនេះសមត្ថកិច្ចកំពុងតែសង្គ្រោះ អ្នកដែលគៀបនៅក្នុងរថយន្ត យ៉ាងយកចិត្តទុកដាក់ ដើម្បីនាំយកជនរងគ្រោះទៅមន្ទីពេទ្យ ។ ដើម្បីអោយកាន់តែជ្រាប់ច្បាស់សូមបងប្អូនទស្សនាវីដេអូនៅខាងក្រោម ៖

វីដេអូនៅខាងក្រោមនេះ៖

%d bloggers like this: